នាឡិកាមិនមែនគ្រាន់តែជាឧបករណ៍មើលម៉ោងតែម្យ៉ាងនោះទេ ប៉ុន្តែ នាឡិកាក៏ជាប្រភេទគ្រឿងអលង្ការ លម្អខ្លួន ដ៏មានប្រជាប្រិយភាពមួយផងដែរ សម្រាប់មនុស្ស។ ជាពិសេស នាឡិកាមួយចំនួន មានតម្លៃថ្លៃលើសពីអ្វី ដែលមនុស្សយើងធ្លាប់គិត និង មានចំងល់ថា តើនាឡិកាទាំងនោះផលិតមកពីអ្វី? ហេតុអ្វីក៏មានតម្លៃថ្លៃយ៉ាងនេះ?
ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវប្រភេទនាឡិកាទាំង ១០ម៉ដូែល ដែលមានតម្លៃថ្លៃបំផុត លើពិភពលោក។
១០/ នាឡិកា Brequet Pocket Watch 1970 BA/12 - ផលិតពីមាសសុទ្ធ ចំនួន ១៨ការាត់- មានតម្លៃ ៧៣៤,០០០ ដុល្លារ
៩/ នាឡិកា Blancpain 1735 Grande Complication- គ្រឿងខាងក្នុងផលិតពីមាសសុទ្ធ ចំនួន ១៨ការាត់- មានតម្លៃ ៨០០,០០០ ដុល្លារ
៨/ នាឡិកា Louis Moinet Magistralis- ផលិតពីមាសសុទ្ធ - មានតម្លៃ ៨៦០,០០០ ដុល្លារ
៧/ នាឡិកា Hublot Black Caviar Bang- តួនាឡិកា ផលិតពីមាសសុទ្ធ ចំនួន ១៨ការាត់ និងដាំពេជ្រពណ៌ខ្មៅ និងពេជ្រពណ៌ស នៅមុខនាឡិកា- មានតម្លៃ ១លាន ដុល្លារ
៦/ នាឡិកា Chopard Super Ice Cube - ដាំគ្រាប់ពេជ្រ ចំនួន ៦០ការាត់- មានតម្លៃ ១,១លាន ដុល្លារ
៥/ នាឡិកា Patek Philippe Sky Moon Tourbillon - រចនាម៉ូដយ៉ាងប្រណិត នៅមុខនាឡិកា ជារូបមេឃ និងលោកខែ នាពេលរាត្រី- មានតម្លៃ ១,៣លាន ដុល្លារ
៤/ នាឡិកា Vacheron Constatin Tour de I'lle - ផលិតពីមាសសុទ្ធ ចំនួន ១៨ការាត់- មានតម្លៃ ១,៥លាន ដុល្លារ
៣/ នាឡិកា Patek Philippe Platinum World Time - ផលិតពីមាសសុទ្ធ និងប្លាទីន - មានតម្លៃ ៤លាន ដុល្លារ
២/ នាឡិកា Patek Philippe Super Complication $11 million- ផលិតពីមាសសុទ្ធ ចំនួន ១៨ការាត់- មានតម្លៃ ១១លាន ដុល្លារ
១០/ នាឡិកា Chopard 210 karat $25 million- ដាំគ្រាប់ពេជ្រធំៗ ចំនួន ២០១ការាត់ ព័ទ្ធជុំវិញមុខនាឡិកា- មានតម្លៃ ២៥លាន ដុល្លារ
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ world-richest-man