យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបញ្ចាក់ថា តើហេតុអ្វីបានជាយើងអាចមើលឃើញភពព្រះច័ន្ទតែមួយចំហៀង?

width=455តាមការបកស្រាយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ សហរដ្ឋអាមេរិក ក៏ដូចជាក្រុមអង្គការណាសា បានបង្ហាញថា ការដែលយើងអាចមើលឃើញ ព្រះច័ន្ទតែមួយចំហៀងនោះ គឺខណៈដែលព្រះច័ន្ទបានវិលនៅលើអ័ក្ស (axis) របស់ខ្លួន ហើយចំពេលដែលភពផែនដី ធ្វើដំណើរលើផ្លូវគោចរ នៃអ័ក្សនោះផងដែរ។គួរបញ្ចាក់ផងដែរថា រាប់លានឆ្នាំហើយ ដែលទំនាញភពផែនដី ( Earth’s Gravity) របស់យើង ចាប់ទាញភពព្រះច័ន្ទអោយមានចលនាវិលតាមគន្លងវិថីរបស់ខ្លូន (synchronously) បែបនេះ។ ទោះបីជាយ៉ាងណា៏ដោយ ក៏យើងអាចនិយាយបានទៀតថា​ ដោយសារតែព្រះច័ន្ទវិលយឺតៗ ហើយមានចលនាមុខក្រោយ (backwards and forwards) នៃភពផែនដីនោះ ដូច្នេះយើងនឹងប្រាកដជាអាចមើលឃើញព្រះច័ន្ទ តាមការបង្ហាញខាងលើជាក់ជាមិនខាន ឬដំណើរនេះត្រូវបានគេដាក់ឈ្មោះថា “ដំណើរច័ន្ទគតិ” (Lunar Month ) ផងដែរ។

 

ដោយ៖ រក្សាប្រភព៖