ថ្មីៗនេះ មានវីដេអូស្រីៗវ័យក្មេង ស្រស់ស្អាត ជនជាតិវៀតណាម ៣,​៤ នាក់ ព្រួតវាយទៅលើមនុស្សម្នាក់ទៀតដែលជាស្រីដូចគ្នា ត្រូវបានទទួលការចាប់អារម្មណ៍ចូលទស្សនាជាច្រើន និងចែករំលែកពីមួយទៅមួយ ពេញបណ្តាញសង្គមហ្វេសប៊ុក។

វីដេអូដែលមានរយះពេល ៨:១៥ នាទីនេះ គឺបង្ហាញឲ្យយើងឃើញពីសកម្មភាព ស្រីៗវៀតណាមដែលមានគ្នា ៣,៤ នាក់ មានរូបសម្រស់ស្រស់ស្អាត បានធ្វើការព្រួតវាយ ដោយអ្នកខ្លះទះកំផ្លៀង អ្នកខ្លះទាត់ធាក់ លេងមួយអស់ដៃ ទៅលើភាគីម្ខាងទៀត ដែលជាមនុស្សស្រីដូចគ្នា និងមានតែម្នាក់ឯង ហើយថតជាវីដេអូទុកថែមទៀត។

បើតាមការសន្ទនាក្នុងឃ្លីបវីដេអូនេះ ភាគីរងគ្រោះ និងក្រុមជនបង្ក គឺទំនងធ្លាប់ជាមិត្តភក្តិនឹងគ្នាកន្លងមក។ មូលហេតុដែលឈានដល់ការវាយតប់នេះ ត្រូវបានភាគីក្រុមជនបង្កចោទប្រកាន់ថា មកពីភាគីជនរងគ្រោះចាយវាយលុយរបស់ខាងខ្លួនរាប់សិបដុល្លារ ហើយមិនសង ចង់រត់គេចដែលត្រូវបានភាគីជនបង្ក គុំគួនចង់វាយជាយូរមកហើយ ទើបតែមានឱកាសពេលនេះ ចាត់ការតែម្តង។

នៅក្នុងសកម្មភាពនោះដែរ គេក៏ឃើញមានការចូលមកជួយឃាត់ពីសំណាក់អ្នកភូមិម្នាក់ នៅជិតនោះតែមិនត្រូវបានក្រុមនាងៗស្ទាវទាំងនោះ ស្តាប់ឡើយ រហូតដល់មានការឆោឡោផ្អើលមនុស្សម្នាមកមើលច្រើន ទើបពួកគេបញ្ឈប់ សកម្មភាព។

សូមទស្សនាវីដេអូខាងក្រោម៖

នេះគឺជាសកម្មភាពមិនល្អមួយដែលសង្គមស្អប់ខ្ពើមបំផុត  ដែលយុវជន យុវនារីខ្មែរ មិនគួរយកតម្រាប់តាម និងគម្បីត្រូវចៀសឲ្យឆ្ងាយ ដើម្បីលើកតម្កើនកិត្តិយសខ្លួនឯងផ្ទាប់ គ្រួសាររបស់ខ្លួន ក៏ដូចជាកិត្តិយសប្រទេសជាតិយើងទាំងមូលផងដែរ៕

ដោយ៖ សិលាវីដេអូ៖ Youtube