អន្តរជាតិ ៖ វីដេអូញ៉ាក់សាច់មួយត្រូវបានថតជាប់ ខណៈពេលដែលភ្ញៀវទេសចរណ៍ជនជាតិស៊ុយអែតកំពុងតែហែលទឹកលេងសុខៗ ស្រាប់តែមានកូនក្រពើចិត្តហ៊ានខ្លាមួយ មកលោតចំពីលើក្បាល មុននឹងរត់គេចខ្លួនចូលទៅក្នុងទឹកបាត់ស្រមោល។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានថតជាប់ ខណៈពេលដែលក្រុមភ្ញៀវទេសចរណ៍ជនជាតិស៊ុយអែត ចុះមុជទឹកកំសាន្តនៅទន្លេមួយកន្លែង ក្នុងប្រទេសអូស្រ្តាលី ។ ភ្លាមៗនោះបុរសដែលជាជនរងគ្រោះមានឈ្មោះថា Felix Andersson និងមិត្តភក្តិរបស់គាត់បានព្យាយាមហែលគេចខ្លួន ខណៈពេលដែលក្រោយមក ពួកគាត់មិនមានរបួសអ្វីនោះទេ ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ