ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺគ្រាន់តែទទួលរងរបួសរាងធ្ងន់បន្តិចតែប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារ ពីសំណាក់បាឡែនយក្សរបស់ពិភពលោក ដែលមានប្រវែងដល់ទៅ ១៥ ម៉ែត្រ ទំហំសឹងតែប៉ុនឡានក្រុងពីរជាន់ទៅហើយនៅឯឈូងសមុទ្រ Bondi ប្រទេសអូស្រ្តាលី នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ។

លើសពីនេះ បើតាមការដកស្រង់អត្ថបទផ្សាយ ពីប្រភពសារព័ត៌មានដដែលនេះ បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសម្នាក់ ដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Bishan Rajapakse ។ គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ បន្ទាប់ពីបានដឹងថា លោក Bishan ត្រូវបានបាឡែនយក្សបើកការវាយប្រហារហើយនោះ ក្រុមជូយសង្គ្រោះក៏បានចេញយុទ្ធនាការរបស់ខ្លួន ដោយបានស្ទុះទៅស្រង់ជនរងគ្រោះចេញពីផ្ទៃទឹក និង បញ្ជូនទៅកាន់មន្ទីរពេទ្យSt Vincent’s Hospital ។
លោក Bishan បញ្ជាក់ថា លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលមួយរំពេចនោះ មានកន្ទុយត្រីដ៏ធំមួយ បានវាយបោកគាត់ចូលទៅក្នុងផ្ទៃទឹក ហើយគាត់ពិតជាមិនធ្លាប់បានឃើញបាឡែនយក្សដ៏ធំបែបនេះ នៅជិតបំផុតផ្ទាល់ភ្នែកបែបនេះនោះទេ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីទាំងអស់គ្នាណា៎ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ