កាលពីពេលថ្មីៗនេះ មនុស្សរាប់ពាន់នាក់នៅប្រទេសអង់គ្លេស បានប្រមូលផ្ដុំគ្នាដើម្បីទស្សនាទិដ្ឋភាព រាជវាំងសិប្បនិមិត្ត Buckingham ត្រូវអគ្គីភ័យឆាបឆេះខ្ទេចតែក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក។
អ្នកសាងសង់រាជវាំងសិប្បនិមិត្ត Buckingham នេះ គឺលោក Edward Heath អាយុ ៦៣ឆ្នាំ។ លោកEdward Heath បានអះអាងថា ការធ្វើបែបនេះមិនមែនក្នុងគោលដៅនយោបាយនោះទេ ប៉ុន្ដែវាគ្រាន់តែដើម្បីប្រមូលប្រាក់មនុស្សធម៌តែប៉ុណ្ណោះ
លោក Edward Heath បានអោយដឹងថា លោកបានចំណាយពេលជាង ៥ខែក្នុងការបង្កើតវិមានBuckingham ទីពីរនេះ។ លោកបន្ដថា Buckingham នេះ ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់ឈើចំនួន ១,០០០ផ្ទាំង។
ការដុតចោលនូវរាជវាំង Buckingham ទីពីរនេះ មិនត្រូវបានអាជ្ញាធររករឿងនោះទេ ដោយសារតែមុននេះ លោក Edward Heath បានសរសេរសំបុត្រមួយច្បាប់ ផ្ញើរទៅកាន់ព្រះមហាក្សត្រីអង់គ្លេសដើម្បីសុំការអនុញ្ញាតរួចហើយ៕


ដោយ ៖ សីហាប្រភព ៖ k14