សាំងហ្គាព្យួ៖ សិស្សចំនួន ៥០ នាក់នៃអនុវិទ្យាល័យមួយក្នុងប្រទេស សាំងហ្គាព្យួ (Sangapore)បានចេញមកនិយាយពីបញ្ហា ដែលទាក់ទងទៅនឹងសុខភាពផ្ទាល់របស់ពួកគេ។ នេះបើតាមការរាយការណ៍របស់ Health Promotion Board (HPB)។ អង្គការនេះក៏បានអំពាវនាវ អោយហាងកាហ្វេ និងបណ្ដាហាងលក់រាយទាំងអស់ សូមកុំលក់បារីអោយយុវជនក្រោម ១៨ ឆ្នាំ។

កម្មវិធីរបស់អង្គ HPB ជាកម្មវិធីដ៏ល្អមួយដែលមានឈ្មោះថា អ្វីដែលយុវជនអាចធ្វើបាន(What Youth Can Do) ក្នុងគោលបំនងលើកកំពស់យុវជន អោយមានភាពក្លាហានក្នុងការមកពិនិត្យសុខដោយខ្លួនគេផ្ទាល់ និងហ៊ានប្រឈមមុខទៅនឹងជម្ងឺដែលពួកគេមាន។ ការរកឃើញជម្ងឺរបស់សិស្សភាគច្រើនគឺ ជម្ងឺដែលបណ្ដាលមកពីការ ជក់បារី ផឹកកាហ្វេ និងមួយចំនួនទៀតគឺបញ្ហាសុខភាពមាត់ធ្មេញ ហើយនិងការឡើងទំងន់ជាដើម។


ជាក់ស្ដែងថ្មីៗនេះមានសិស្សស្ម័គ្រចិត្តជាច្រើននាក់ មកពីអនុវិទ្យាល័យ បានមកពិនិត្យសុខភាពរបស់ខ្លួនគេផ្ទាល់ នៅឯ Marsiling Community Center។ សិស្សទាំងអស់នោះ មកពីសាលា Fuchun និងសាលា Woodlands ផងដែរ៕
ដោយ៖ សារិនប្រភព៖ asiaone