ព័ត៌មានចចាមអារ៉ាមស្ដីអំពី iPhone 7 បំពាក់កាមេរ៉ាភ្លោះ ប្រហែលជានឹងក្លាយជាការពិត នៅពេលរូបភាពស្ដីអំពីស្មាតហ្វូននេះ កាន់តែបង្ហាញខ្លួនច្រើនឡើងៗនៅលើអ៊ីនធឺរណែត។

បន្ទាប់ពីបណ្ដារូបថតស្ដីអំពី iPhone 7 Plus ពណ៌ខ្មៅ ដែលមានកាមេរ៉ាភ្លោះ គេហទំព័របច្ចេកវិទ្យា PhoneArena ក៏បានចែករំលែកនូវរូបថតមួយសន្លឹកទៀតនៃស្មាតហ្វូននេះ ដែលមានពណ៌ Rose Gold។

/

នៅក្នុងរូបថត ស្មាតហ្វូននេះហាក់ដូចមានរូបរាងស្ដើងជាង បើធៀបនឹង iPhone 6s។ កាមេរ៉ាក្រោយរបស់វា មានឡែនចំនួនពីរ ហើយខ្សែអង់តែនត្រូវបានរុញទៅជ្រុងខាងលើប្រកបដោយសណ្ដាប់ធ្នាប់។ ប៉ុន្តែ នៅផ្នែកខាងក្រោមនៃខ្នងស្មាតហ្វូន មានអក្សរដែលដាក់ថា iPhone មិនមែន iPhone 7 ឬ iPhone 7 Plus នោះទេ នេះប្រហែលដោយសារវាមិនមែនជាកំណែផ្លូវការ។

iPhone 7 Plus ត្រូវបានគេជឿថា នឹងមានអេក្រង់ទំហំ 5,5 inch បំពាក់ RAM 3 GB, ឈីប Apple A10 ប៉ុន្តែរន្ធដោតកាស 3,5 mm ត្រូវបានបំបាត់។ iPhone 7 និង 7 Plus តាមគម្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ៧កញ្ញាខាងមុខ ហើយវានឹងត្រូវបានដាក់លក់ ចាប់ពីពាក់កណ្ដាលចុងខែកញ្ញា ឆ្នាំ ២០១៦។

ប្រែសម្រួល ៖ បុត្រា