ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានប្រកាសឱ្យដឹងថា ម៉ូតូ Honda និង Kawasaki សុទ្ធតែបានផលិតចេញនូវម៉ូតូធំបែប Sport ដែលមានកំលាំងម៉ាស៊ីន ៣០០សេសេ។ ជាដំណឹងដ៏ល្អមួយសំរាប់អ្នកគាំទ្រនិង ចូលចិត្តប្រើប្រាស់ម៉ូតូ Yamaha ព្រោះ Yamaha នឹងរចនាម៉ូដែលថ្មី ដ៏ស្រស់ស្អាតមួយស៊េរីទៀតដែលមានកំលាំងម៉ាស៊ីន ៣០០សេសេ ដែរ ដើម្បីប្រកួតប្រជែងជាមួយនឹងទីផ្សារម៉ូតូធំបច្ចុប្បន្ន និងដៃគូប្រកួតប្រជែង ផ្សេងទៀត ដូចជា Honda និង Kawasaki ជាដើម។
ម៉ូតូ Yamaha បានរចនាម៉ូតូម៉ូដែលថ្មី របស់ខ្លួន ដែលមានឈ្មោះ YZF-R3 ដែលមានរូបរាង ដ៏ទាក់ ទាញ និងកាន់តែស្រស់សង្ហា ជាងស៊េរីមុនៗ ដែលមានអំពូលបំភ្លឺភ្លើងខាងមុខមានភ្នែកមួយ មានរាងធំជាងមុន កំលាំងម៉ាស៊ីន ៣០០សេសេ។ ហើយម៉ូតូ YZF-R3 ស៊េរីថ្មី ដ៏ស្រស់ស្អាតនេះ នឹងចេញលក់ក្នុងពេលឆាប់ៗ នេះ នៅក្នុងទីផ្សារម៉ូតូ នៅអាមេរិក និង តំបន់អឺរ៉ុប៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed