(រុស្ស៊ី)៖ បុរសម្នាក់បានដើរលេងក្នុងព្រៃ ជាមួយកូនប្រុស ក៏បានប្រទះឃើញ សាកសពបុរសម្នាក់ទៀតដេកស្លាប់ លើដើមឈើមួយស្ថិតនៅចន្លោះផ្លូវ Mostovaya និង Chekistsky ធ្វើឲ្យគាត់តក់ស្លុតណាស់ ក៏ប្រញាប់រាយការណ៍ រឿងនេះ មកសមត្ថកិច្ចភ្លាមៗដែរ។  

ហេតុការណ៍នេះកើតឡើង នៅប្រទេសរុស្ស៊ី បុរសដែលស្លាប់មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយខ្លួនឡើងត្រជាក់ ដែលប៉ូលិសសន្និដ្ឋានថា ប្រហែលជន រងគ្រោះឡើង លើដើមឈើព្រោះចង់​ទទួលកម្តៅព្រះអាទិត្យ តែទោះយ៉ាងណាក៏គេនៅតែមិនអាចធ្វើឲ្យខ្លួន មានកម្តៅគ្រប់គ្រាន់ទើប​បាត់បង់ជីវិតបែបនេះ ព្រោះតែរោគខ្វះកម្តៅ។

តាមការធ្វើកោសល្យវិច័យ​ប៉ូលិសឲ្យដដឹងថា ជនរងគ្រោះស្លាប់ប្រមាណជា ៨ខែ ហើយស្ថិតក្នុងសម្លៀកបំ​ពាក់ ជាទាហាន​ដោយគេ បានឡើង​ ទៅលើដើម ឈើកម្ពស់៥០ហ្វីត ហើយយកដៃទាំងពីរ ឱបដើមឈើនោះ ជាប់ទៀតផង៕

/

ខ្មែរថកឃីង