ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋសឹង្ហបុរី ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៥ នាក់របួស និងមួយនាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីបានជួបឧបទ្ទេវហេតុលើដែនទឹកនោះគឺ ទូកមួយគ្រឿង បានជល់គ្នាជាមួយនឹងនាវានេសាទត្រីមួយគ្រឿងផ្សេងទៀត កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ នៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងការដកស្រង់ព័ត៌មានដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមមន្រី្តជំនាញ ក៏កំពុងតែដុតដៃដុតជើងក្នុងការប្រមាញ់រកអ្នកដែលបានបាត់ខ្លួន ស្របពេលដែល ក្រុមមនុស្ស ដែលទទួលរងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន