អន្តរជាតិ ៖ វីដេអូ វីរនារីវ័យក្មេង ជើងស្អាត ជនជាតិចិន ជួយសង្គ្រោះស្រ្តីម្នាក់ផ្សេងទៀត ដោយប្រើក្បាច់កុងហ្វូទាត់នូវកាំបិទមួយចេញពីដៃស្រ្តីម្នាក់ ដែលព្យាយាមប៉ុនប៉ងសម្លាប់ខ្លួននៅទីសាធារណៈ ត្រូវបានរកអោយឃើញថាទទួលការទស្សនាច្រើនជាង ១,៣ លានដងឯណោះ ក្នុងរយៈពេលត្រឹមតែ ៧ ម៉ោង បន្ទាប់ពីបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូចិន Youku កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរ ករណីខាងលើនេះ បានកើតឡើងកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ក្នុងខេត្តGuangzhou ប្រទេសចិន ។ ប្រភពដដែលបានបន្ថែមថា វីដេអូមួយនេះ ត្រូវបានថតជាប់ដោយពលរដ្ឋក្នុងស្រុកម្នាក់ មានឈ្មោះថា លោកស្រី Li ។ លោកស្រី Li បញ្ជាក់ថា វាកើតឡើងម៉ោងប្រមាណជាង ៨ និង ២០ នាទីយប់ ស្របពេលដែលលោកស្រីចេញមកក្រៅដើម្បីទិញអាហារសម្រន់ តែរំពេចនោះ លោកស្រីបានឃើញស្រ្តីម្នាក់ ក្នុងដៃមានកាំបិទ រួមទាំងប្រឡាក់ឈាមផងនោះ ស្រែកនិយាយពាក្យអាក្រក់ៗ និង មានបំណងចាក់សម្លាប់ខ្លួនឯង រំពេចនោះ ស្រាប់តែមានយុវតីជនជាតិចិន ស្រស់ស្អាត ធានាខ្លួនចូលមកជូយសង្គ្រោះ ដោយទាត់កាំបិទនោះចេញ ដោយប្រើក្បាច់គុនកុងហ្វូ ជើងកន្រ្តៃហោះ តែមួយជើងតែប៉ុណ្ណោះរហូតដល់ទទួលបានជោគជ័យ ។ ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួម ខណៈពេលដែលវីរនារីវ័យក្មេង ជើងស្អាត ជនជាតិចិន ជួយសង្គ្រោះស្រ្តីប៉ុនប៉ងសម្លាប់ខ្លួនរូបនោះយ៉ាងណា តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ Happeing