ព័ត៌មានអន្តរជាតិ ៖ ប្រទេសស្វីស គឺជាប្រទេសមួយដែលមានទំនាក់ទំនងការទូតជាមួយប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ ខណៈពេលដែលមកទល់នឹងពេលនេះ បើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា ប្រទេសស្វីសមានគម្រោងបើកស្ថានទូតរបស់ខ្លួន នៅទីក្រុងយ៉ាំងហ្គូន សម្រាប់បង្កើនភាពជិតស្និទ្ធ រវាងប្រទេសនៅសហភាព អ៊ឺរ៉ុបមួយនេះ និងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីក្រសួងការបរទេសស្វីស លោក Christoph Burgener
លើសពីនេះទៅទៀត បើយោងទៅតាមសម្តីលោកស្រី Claudine Ellie Marie HaenniDale ដែលជាអ្នកនាំពាក្យ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រដ្ឋមន្រី្តក្រសួងការបរទេសស្វីស Chri-stoph Burgener ក៏បានចូលរួមក្នុងការសម្ពោធបើកស្ថានទូត នៅក្នុងប្រទេសមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានគូសបញ្ជាក់បន្ថែម ដោយបានដកស្រង់សំដីរដ្ឋមន្រ្តីការបរទេសស្វីស លោក Burkhalter ថា ប្រទេសស្វីសនឹងផ្គត់ផ្គង់ប្រទេសភូមា ខណៈដែលប្រទេសភូមាកំពុងអភិវឌ្ឍដ៏វែងឆ្ងាយ និងពិបាកឈានជើងទៅ រកលទ្ឋិប្រជាធិបតេយ្យ៕
ដោយ ៖ ពិសីប្រភព ៖ myanmarupdate