ក្រុមតន្រ្តី CN BLUE ថ្ងៃនេះបានចេញវីដេអូចំរៀងជាភាសាជប៉ុនថ្មីហើយ ដើម្បីវាយលុកទីផ្សារចំរៀងជប៉ុន ។ បទនេះមានចំណងជើងថា Blind Love ដែលនឹងចេញលក់ជាមួយនឹងបទផ្សេងទៀតនៅជប៉ុនថ្ងៃទី ២៤ មេសា ខាងមុខនេះ ។
ចាប់តាំងពីក្រុម CNBLUE វាយលុកចូលទីផ្សារចំរៀងជប៉ុនមក ក្រុមតន្រ្តីនេះទទួលបានការគាំទ្រយ៉ាងខ្លាំង បទរបស់ CNBLUE មួយណាក៏បានជាប់ក្នុងលំដាប់កំពូលរបស់ Oricon នៅជប៉ុនដែរ ដូចនេះហើយបទមួយអាចនឹងជាប់ក្នុងលំដាប់កំពូល Oricon ម្តងទៀតជាមិនខាន ។ចូលរួមទស្សនាវីដេអូចំរៀងនេះទាំងអស់គ្នា ៖
ដោយ ៖ លីលីប្រភព ៖ allkpop