ក្រុមហ៊ុន Microsoft បានធ្វើទំនើបកម្មកម្មវិធី Word និង Excel របស់ខ្លួនសម្រាប់ iPad ដោយភ្ជាប់មកជាមួយមុខងារពិសសេសៗ សម្រាប់អ្នកប្រើប្រាស់ ដែលត្រូវការមុខងារច្រើន ។ កម្មវិធី Word នឹងអាចប្រើជាមួយ Mouse និងអាច Support ជាមួយជើង Trackpad របស់ Apple។

/  

ដោយឡែកកម្មវិធី Excel បច្ចុច្បន្ន អាចបើក Window ច្រើន ក្នុងពេលតែមួយ ហើយលោកអ្នកក៏អាចប្រើកម្មវិធី Excel ពីរក្នុងពេលតែមួយ ដោយចែកអេក្រង់ជាពីរផ្នែកផងដែរ  ដែលមានលក្ខណៈដូចនឹងការប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យូទ័រ ឬ Mac ផងដែរ ។

ការធ្វើទំនើបកម្មនេះ មានន័យថា កម្មវិធី Word និង Excel សម្រាប់  iPad អាចប្រើជាមួយ Mouse និងអាចបើក Window ច្រើនបាន ។  កម្មវិធី Office របស់ក្រុមហ៊ុន Microsoft សម្រាប់ iPad នឹងផ្ដល់ជូនការប្រើប្រាស់ដោយឥតគិតថ្លៃ ប៉ុន្ដែលោកអ្នកត្រូវជាវ កម្មវិធី Office 365 ដើម្បីទទួលបាន Features ទាំងអស់របស់ App ។

/

iPad របស់ក្រុមហ៊ុន Apple មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រើជំនួសកុំព្យូទ័រយួរដៃ ប៉ុន្ដែគ្រាន់តែថេបប្លេតនេះ ពុំទាន់មានកម្មវិធី Software គ្រប់គ្រាន់ ។ ដូច្នេះ ក្រុមហ៊ុន Apple បានដោះស្រាយបញ្ហានោះដោយបំពាក់ iOS 13 ដែលនាំយកមកជូនអ្នកប្រើប្រាស់នូវបទសោធន៍ប្រើប្រាស់ដូចកុំព្យូទ័រលើតុ  ប្រើប្រាស់ Mouse បាន និងមុខងារបើក Window ច្រើន ក្នុងពេលតែមួយ ។

បច្ចុប្បន្ន ក្រុមអ្នកអភិវឌ្ឍកំពុង បង្កើត Tool សំខាន់ៗដូចជា Microsoft's Office Suite, Adobe's Photoshop និងកម្មវិធីដទៃទៀត ដើម្បីអាចឱ្យដំណើរការលើ iPad ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA