ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលពីវេលាព្រឹកម្សិលមិញនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ ធ្លាប់បានចេញផ្សាយរួចម្តងមកហើយ ពោលគឺ មានចំណងជើងធំៗ បញ្ជាក់យ៉ាងច្បាស់ថា វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប RangeRover ដោយនៅក្នុងនោះ មានការចូលទស្សនាពីសំណាក់ទស្សនិកជនច្រើនគួរសម។

ដោយឡែក មកទល់នឹងវេលាថ្ងៃនេះ ជាមួយនឹងព័ត៌មានបន្ថែម ខណៈមានការចេញផ្សាយពីគេហទំព័រសារព័ត៌មានបរទេសអោយដឹងថា បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយ ពីគេបានបើកការវាយប្រហារយ៉ាងដំណំទៅលើបុរសជាអ្នកបើករថយន្តទំនើប Rang Rover នៅពីមុខភរិយារបស់គេ និងនៅពីមុខកូនតូចវ័យមិនដល់ ៥ ឆ្នាំម្នាក់ផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះ និងត្រូវជាអ្នកបើករថយន្តទំនើប RangeRover នោះ មានឈ្មោះថា Alexian Lien អមដំណើរជាមួយនឹងភរិយាឈ្មោះ Rosalynបានបើកទៅបុកបុរសពីរនាក់ដោយអចេតនា ឈ្មោះ Christopher Cruz និងលោក Jer-emiah Mieses បណ្តាលអោយរងរបួសធ្ងន់សន្លប់មិនទាន់បានដឹងខ្លួន ស្របពេលដែលជើងរបស់គាត់ត្រូវបានគេរំពឹងទុកថា នឹងមិនមានឱកាស ក្នុងការអាចដើរបានសាជាថ្មីទៀតនោះទេ។ ករណីបើកពារគ្នា ដោយអចេតនាមួយនេះ បានកើតមានឡើងអំឡុងពេលនៃការជិះម៉ូតូជាក្រុមរបស់ពួកគេ។
អាន ៖ - វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

ដោយមានការខឹងសម្បារហើយនោះ ក្រុមមនុស្សដែលជាអ្នកជិះម៉ូតូធំទាំងនោះ បាននាំគ្នាវាយលោក Alexian អោយរងរបួសយ៉ាងដំណំរហូតដល់ថ្នាក់ដេកពេទ្យ ដោយនៅក្នុងនោះ លោក Christopher Cruz ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនការបង្កជាគ្រោះថ្នាក់ ដោយមិនបានគិតមុខក្រោយ ការបើកបរដោយគ្មានការប្រុងប្រយ័ត្ន ក៏ដូចជា ការគំរាមគំហែងអោយមានហានិភ័យទៅនឹងសុខាមាលភាពក្មេងតូចជាដើម៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover
- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់
- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)
- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា
- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ- យន្តហោះ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច
- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន
- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាតស្ទើរតែទាំងស្រុង
ដោយ ៖ សំណាងប្រភព ៖ ដឹមីរ័រ