ដោយសារតែមានដើមទ្រូងធំពេក នារីវ័យ ២២ឆ្នាំម្នាក់ ត្រូវបានគេបដិសេធមិនឱ្យជិះរថភ្លើងហោះនៅក្នុងសួនកំសាន្ត Thorpe។

/

ដោយសារ​តែ​ដើមទ្រូងធំពេក Tanya Willis ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ជិះរថភ្លើងហោះ

Tanya Willis និយាយថា នាងពិតជាខ្មាសគេខ្លាំងណាស់ នៅពេលត្រូវគេបដិសេធមិនឱ្យឡើងជិះរថភ្លើងហោះ Colussus នៅក្នុងសួនកំសាន្ត Thorpe ក្នុងប្រទេសអង់គ្លេស។

នារីវ័យ ២២ឆ្នាំរូបនេះ ឱ្យដឹងថា “ខ្ញុំមិនធាត់ ប៉ុន្តែ ខ្សែសុវត្ថិភាព និងកៅអី មិនត្រូវបានរចនាឡើងសម្រាប់ស្ដ្រីដែលមានដើមទ្រូងអំ។ ពួកគេគួរតែគិតថា មិនមែនស្ដ្រីណាក៏មានដើមទ្រូងតូចល្មមនោះដែរ។ ស្ដ្រីជាច្រើន មានដើមទ្រូងធំៗដូចខ្ញុំ។ ពិតជាគួរឱ្យខ្មាសអៀនណាស់ ពេលត្រូវគេដេញចេញពីរថភ្លើងហោះ និងត្រូវដើរកាត់មុខមនុស្សរាប់រយនាក់”។

នារីរូបនេះ ក្រោយមកបានបន្តទិញសំបុត្រឡើងជិះរថភ្លើងហោះដែលមានឈ្មោះថា Rush នៅក្នុងសួនកំសាន្តដដែល ប៉ុន្តែ ក៏ត្រូវគេបដិសេធ។

Tanya Willis បានប្រាប់ទំព័រ Mirror ថា នាងត្រូវឈរមើលគ្រួសារជិះរថភ្លើងហោះ ពីខាងក្រៅ បើទោះបានចំណាយប្រាក់ ជាង ២៨ផោនដើម្បីទិញសំបុត្រ។

/

អ្នកនាំពាក្យរបស់ឧទ្យាន Thorpe បានឱ្យដឹងថា “បើសិនប្រដាប់សុវត្ថិភាពរបស់យើងខ្ញុំ មិនអាចធានាសុវត្ថិភាព យើងខ្ញុំនឹងមិនអនុញ្ញាតឱ្យភ្ញៀវឡើងជិះ។ យើងខ្ញុំមានបទបញ្ជាផ្ទៃក្នុងស្ដីអំពីសុវត្ថិភាពនៅគ្រប់កន្លែងលេងក្នុងឧទ្យាន”។

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun