ភ្នំពេញ៖  ថ្មីៗនេះ បើតាមប្រភព ច្បាស់ការណ៍ ចេញពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធនឹងតារាចម្រៀង ប្រចាំផលិតកម្ម ថោនបានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា តារាចម្រៀងប្រុសស្រីពីរដួង របស់ផលិតកម្មថោន គឺកញ្ញា សុគន្ធ នីសា និង លោក សុគន្ធ ថេរ៉ាយុ នឹងត្រូវដឹងដៃគ្នា ចេញទៅច្រៀង នៅប្រទេសកូរ៉េ នៅក្នុងខែតុលា ខាងមុខនេះ ។

កាលពីខែតុលា ឆ្នាំ២០១២កន្លងទៅ តារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា ធា្លប់បានចេញទៅច្រៀង នៅប្រទេសកូរ៉េម្តងរួចមកហើយ ជាមួយតារាចម្រៀងវ័យក្មេង នៅក្នុងផលិតកម្ម ហនុមាណ គឺកញ្ញា ស៊ូស៊ី ។

ដោយឡែក បើតាមប្រភពដដែលខាងលើ បានបង្ហើបប្រាប់ឲ្យដឹងថា ស្រីស្រស់ សុគន្ធ នីសា នឹងត្រូវដឹកដៃគ្នា ជាមួយលោក សុគន្ធ ថេរ៉ាយុ ទៅប្រទេសកូរ៉េ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣ ខាងមុខនេះ ដោយរួមដំណើរជាមួយសិល្បករ សិល្បការិនី មួយចំនួនទៀតដូចជា កញ្ញា សារ៉ាយ សក្ខណា កញ្ញា ស៊ូស៊ី និងតារាចម្រៀងមួយចំនួនទៀត ។

សម្រាប់ការចេញទៅច្រៀង នៅឯប្រទេសកូរ៉េ របស់កញ្ញា សុគន្ធ នីសា និងសុគន្ធ ថេរ៉ាយុ នៅពេលនេះ បើតាមប្រភពច្បាស់ការណ៍ខាងលើ បានប្រាប់បន្តថា សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ ទៅច្រៀងដើម្បីឲ្យបងប្អូនខ្មែរ ដែលរស់នៅទីនោះ ក៏ដូចជាពលករខ្មែរ ដែលពួកគេមិនបានមកលេងស្រុកកំណើត នៅពេលភ្ជុំបិណ្ឌ ឲ្យពួកគេបានចូលរួម រាំលេងកម្សាន្តសប្បាយ ជាមួយបទចម្រៀង បុរាណប្រពៃណី និងមានរយៈពេលត្រឹមតែមួយសប្តាហ៍ នឹងត្រឡប់មក ស្រុកកំណើតវិញ ។

គួរបញ្ជាក់ថា បច្ចុប្បន្នមហាជន និងស្រទាប់យុវវ័យមើលឃើញថា កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ប្រុសស្រីទាំងពីរដួងនេះ គឺទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជន និងមិត្តៗយុវវ័យ ។ ជាពិសេសទៅទៀតនោះ មហាជនមើលឃើញថា នៅពេលដែលស្រីស្រស់ សុគន្ធ នីសា និងបុរសសង្ហា សុគន្ធ ថេរ៉ាយុ ឡើងច្រៀង នៅតាមការប្រគំតន្ត្រី (Concert )ម្តងៗ គេតែងតែឃើញវត្តមា នអ្នកគាំទ្រ(Fan)របស់ពួកគេ ទៅហែរហមព្រោងព្រាត ដល់ឆាកតន្រ្តី ។

លើលពីនេះទៅទៀត គ្រាន់តែបទចម្រៀងរបស់ សុគន្ធនីសា និង សុគន្ធ ថេរ៉ាយុ ចរាចរនៅលើទីផ្សារភ្លាម គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីស្រទាប់មិត្តៗយុវវ័យទៀតផង៕

width=500

Looking

width=500

Looking

width=500

Looking

Looking

Looking

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល