នគរបាល បាននិយាយថា នារីវ័យក្មេងម្នាក់មកពីរដ្ឋ Montana សហរដ្ឋអាមេរិក បានកាន់កាំបិតផ្គាក់សម្រុកចូលផ្ទះបុរសម្នាក់  ដោយគម្រាមឱ្យបុរសនោះដោះសម្លៀកបំពាក់ និងបង្ខំគាត់ឱ្យរួមភេទជាមួយនាង។​

យោងតាមសារព័ត៌មាន the Great Falls Tribune នាង Samantha Ray Mears អាយុ ១៩ ឆ្នាំ រងការចោទប្រកាន់ពីបទឧក្រឹដ្ឋចំនួនពីរគឺ បទល្លើសលួចចូលផ្ទះអ្នកដទៃទាំងកម្រោល  និងការបំពាបំពានដោយប្រើអាវុធ ព្រមទាំងបទមជ្ឈឹមជាច្រើនទៀតសម្រាប់ការបង្កហេតុ នៅក្នុងផ្ទះអតីតសង្សាររបស់នាង។

បើតាមការរាយការណ៍ នាង Mears បានទម្លាយចូលផ្ទះអតីសង្សារ ដែលស្គាល់គ្នា ៧ ឆ្នាំមកហើយនោះ កាលពីថ្ងៃសុក្រ នៅពេលគាត់មិននៅផ្ទះ។ នៅពេលគាត់ត្រឡប់មកដល់ផ្ទះវិញ នាងបានយកកាំបិតផ្គាក់ភ្ជង់គាត់  ដោយបញ្ជាគាត់ឱ្យដោះសម្លៀកបំពាក់ និងឱ្យឡើងគេងលើគ្រែ។

ដោយខ្លាចមានរបួសដល់រាងកាយ បុរសរងគ្រោះ ក៏ព្រមធ្វើតាម ហើយនាងក៏បន្ដសម្រាតខោគាត់ ហើយទ្រោបពីលើគាត់។ នាង Mears បានចាប់ផ្ដើមបបោសអង្អែលដើម្បីឱ្យគាត់មានអារម្មណ៍រួមភេទ ខណៈដៃម្ខាងរបស់នាងកាន់កាំបិតផ្គាក់។

/

នៅពេលគាត់ព្យាយាមបញ្ឈប់នាង នាង Mears បានបដិសេធ ហើយបានខាំដៃគាត់របស់ទៀតផង នេះបើយោងតាម សារព័ត៌មាន KFBB។

ក្រោយពេលនាងរួមភេទរួច នាងបានអង្គុយទាំងអាក្រាតកាយនៅលើគ្រែ ដោយគ្រវីកាំបិតផ្គាក់។ ខណៈនាងកំពុងគ្រវីអាវុធ បុរសរងគ្រោះបានឆ្លៀតថតរូបរបស់នាងបានជាច្រើនប៉ុស្ដិ៍ ដែលគាត់បញ្ចូនរូបថតទាំងនោះទៅប៉ូលីសដើម្បីធ្វើភ័ស្ដុតាង។

យោងតាម KFBB បានឱ្យដឹងថា នៅពេលដែលជម្លោះបានកើតឡើងភ្លាមៗនោះ នាង Mears បានវាយបំបែកជញ្ជាំងផ្ទះរបស់ជនរងគ្រោះបែកមួយដុំ និងនោមដាក់លើគ្រែរបស់គាត់ដោយចេតនា។

អតីតមិត្តប្រុសម្នាក់នោះ បានខលទៅមិត្តភក្ដិម្នាក់ បន្ទាប់មក បានគេចចេញពីបន្ទប់ដើម្បីទូរស័ព្ទទៅលេខ  ៩១១ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Fox News