ពួកគេមិនបើកមើលអ៊ីមេលភ្លាមបន្ទាប់ពីទទួលបានវា ពួកគេក៏មិនបោះបង់ពេលអាហារ ដំណេក និងតែងតែឆ្លៀតពេលហាត់ប្រាណពេលព្រឹក។

១.អ្នកជោគជ័យ តែងផ្ដោតទៅលើការងារជានាទី ជំនួសឱ្យម៉ោង

មនុស្សភាគច្រើនប្រើប្រាស់ពេលវេលារបស់ខ្លួនទៅតាមម៉ោង ឬកន្លះម៉ោង។ ប៉ុន្តែ អ្នកជោគជ័យខ្លាំង ដឹងថា ពួកគេមាន ១.៤៤០នាទីរៀងរាល់ថ្ងៃ ហើយមួយនាទីៗគឺជាពេលវេលាដែលសុទ្ធតែមានតម្លៃ។

២.ពួកគេប្រើសៀវភៅដើម្បីកត់ត្រា

/

Richard Branson ធ្លាប់បាននិយាយថា លោកនឹងមិនអាចដំណើរការក្រុមហ៊ុន Virgin បាន បើសិនមិនមានកូនសៀវភៅដែលលោកយកជាប់តាមខ្លួនគ្រប់ពេល។

៣.ពួកគេគ្រាន់តែមើលអ៊ីមេលមួយដងពីរដងក្នុងមួយថ្ងៃ

អ្នកជោគជ័យ មិនមើលអ៊ីមេលជាបន្តបន្ទាប់។ ពួកគេមិនចាប់ទូរស័ព្ទភ្លាមៗ នៅពេលទូរស័ព្ទរោទ៍។ ជំនួសមកវិញ ពួកគេដាក់កំណត់ថា ពេលណាត្រូវមើលអ៊ីមេល ពេលណាត្រូវប្រើទូរស័ព្ទ។

៤.ពួកគេជៀសវាងការប្រជុំញឹកញាប់

៥.ពួកគេនិយាយថា “ទេ” ចំពោះកិច្ចការស្ទើរតែទាំងអស់

/

មហាសេដ្ឋី Warren Buffet ធ្លាប់បាននិយាយថា ៖ “ភាពខុសគ្នារវាងអ្នកជោគជ័យ និងអ្នកជោគជ័យខ្លាំង គឺថា អ្នកជោគជ័យខ្លាំង និយាយថា ទេ ចំពោះអ្វីៗស្ទើរតែទាំងអស់”។ ចូរចាំថា អ្នកមានតែ ១.៤៤០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចូរកុំឱ្យវាកន្លងទៅដោយងាយស្រួល។

៦.ពួកគេផ្ដល់សិទ្ធិស្ទើរតែទាំងអស់ឱ្យបុគ្គលិករបស់ខ្លួន

ពួកគេតែងតែបោះបង់ពាក្យ “ខ្ញុំ” ចេញពីការងារជាច្រើន ហើយពួកគេរកអ្នកដែលសមស្របមកធ្វើការជំនួសខ្លួន។

៧.ពួកគេដោះស្រាយបញ្ហាមួយដោយប្រើពេលតែម្ដង

អ្នកជោគជ័យ តែងព្យាយាមដោះស្រាយបញ្ហាមួយ ដោយប្រើពេលតែម្ដង បើទោះបញ្ហានោះត្រូវចំណាយពេល៥ ឬ១០នាទី។

៨.ពួកគេហាត់ប្រាណនៅពេលព្រឹក

អ្នកជោគជ័យភាគច្រើន តែងតែថែទាំសុខភាពរបស់ខ្លួននៅពេលព្រឹក ដោយការផឹកទឹក ហូបអាហារល្អៗ និងហាត់ប្រាណដោយប្រើកម្លាំងតិច។

៩.ពួកគេមិនភ្លេចបញ្ចូលថាមពល

អ្នកមិនអាចមានពេលវេលាបន្ថែមក្នុងមួយថ្ងៃ ប៉ុន្តែ អ្នកអាចបន្ថែមថាមពលដើម្បីធ្វើការបានល្អ។ អ្នកជោគជ័យខ្លាំង មិនបោះបង់អាហា ដំណេក ឬការសម្រាកមួយពេលណានោះទេ។ ពួកគេចាត់ទុកអាហារជាប្រេងឥន្ធនៈ ចាត់ទុកដំណេកជាពេលវេលាយកកម្លាំងមកវិញ ហើយចាត់ទុកការសម្រាកលំហែកាយជាពេលបញ្ចូលថាមពល៕

ប្រែសម្រួល ៖ តារាប្រភព ៖ Entrepreneur