ថ្មីៗនេះ វីដេអូដែលថតបានសកម្មភាពវាយតប់គ្នារបស់បណ្ដាភ្ញៀវជួលបន្ទប់នៅក្នុងសណ្ឋាគារមួយនៅក្រុងហៃណានខាងជើងនៃប្រទេសចិន ត្រូវបានបង្ហោះលើអ៊ីនធឺរណែត។ តាមរយៈនេះ មូលហេតុដែលនាំឱ្យមានការវាយតប់គ្នា គឺកើតឡើងដោយសារគូស្នេហ៍មួយគូបានបង្កឱ្យមានសម្លេងខ្លាំងនៅពេលពួកគេរួមភេទ។

/

ជាក់ស្ដែង បុរសឈ្មោះ Lei និងមិត្តស្រីរបស់ខ្លួន បានធ្វើឱ្យមានសម្លេងពិបាកទ្រាំ នៅពេលពួកគេរួមដំណេក។ ពីខាងក្រៅ និងបន្ទប់នៅក្បែរខាង គេអាចឮសម្លេងប៉ះទង្គិច និងសម្លេងថ្ងូរមិនដាច់ពីគ្នា។

/

ដោយសារតែទ្រាំមិនបាន អ្នកជំនួញម្នាក់ឈ្មោះ Zhang បាននាំមិត្តភ័ក្ដិមួយចំនួនរបស់ខ្លួន មកកាន់បន្ទប់កើតហេតុដើម្បី “ប្រដៅ” គូស្នេហ៍នេះ។ ភ្លាមនោះ ក៏មានភ្ញៀវជាង១០នាក់ បាននាំគ្នាមកដល់ឈរមើល។

/

ដំបូង លោក Zhang កាន់ស្មាអាវមួយដើម្បីគោះទ្វារ ប៉ុន្តែមិនឃើញប្រតិកម្មអ្វីសោះ។ បន្ទាប់មកលោក Zhang ក៏បានធាក់ទ្វារជាបន្តបន្ទាប់ រហូតដល់របើក។ ក្រោយពីចូលដល់ខាងក្នុងបន្ទប់ លោក Zhang បានអូសគូស្នេហ៍នេះចេញពីបន្ទប់ រួចវាយតប់ទៅលើលោក Lei ។

ពេលនគរបាលមកដល់ ទើបការវាយតប់នេះត្រូវបញ្ចប់។ មន្ដ្រីនគរបាលម្នាក់ឱ្យដឹងថា លោក Zhang ត្រូវចេញប្រាក់ ១៥.០០០យ័ន ដើម្បីសងការខូចខាត និងដើម្បីសុំមិនឱ្យលោក Lei ប្ដឹងឡើងតុលាការ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail/Youtube