ប្រិយមិត្តប្រាកដជាស្គាល់ហើយនូវតារាភេទទីបី គឺកញ្ញា យេ យេ​ ដែលកំពុងតែទទួលបានការគាំទ្រពីប្រិយមិត្ត។ 

/

កាលពីយប់មិញនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងភេទទីបី យេ យេ បានឲ្យដឹងថា នាងបានបាត់រថយន្តមួយគ្រឿងម៉ាក Highlander ដែលដំណឹងនេះ បានធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម មានការព្រួយបារម្ភយ៉ាងខ្លាំង។

/

តារាសម្ដែងភេទទីបីមាឌធំរូបនេះ ក៏បានសរសេរនៅក្នុងការបង្ហោះនោះផងដែរថា៖

«សុំបងប្អូនមេត្តាជួយស៊ែរផង ប្អូនខ្ញុំបានបាត់ឡាន Highlander ដែលមានស្លាកលេខ 2AQ​4327 បើបងប្អូនប្រទះឃើញជួយខលមកលេខ 069 600 119/061 600 119 ។ សូមអរគុណទុកជាមុន ដោយក្ដីគោរពពីនាងខ្ញុំ»។

/

 បើតាមការឆ្លើយតបរបស់នាង ជាមួយនឹងអ្នកគាំទ្របានឲ្យដឹងទៀតថា នាងបានបាត់រថយន្តខាងលើ នៅមុខវត្តបុទុមវត្តី ៕

/

/

 

អត្ថបទ៖ ចំរើន