នារីក្រមុំម្នាក់អាយុ ១៨ឆ្នាំ មកពីអឺរ៉ុបខាងកើត បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្លា ក្នុងបណ្ដាញសង្គម នៅពេលនាងឃោសនាលក់ព្រហ្មចារីដើម្បីរកប្រាក់ទិញផ្ទះឱ្យឪពុកម្ដាយ។

/

Aleexandra Kefren អាយុ ១៨ឆ្នាំ បច្ចុប្បន្ន កំពុងតែឃោសនាលក់ព្រហ្មចារីរបស់ខ្លួន ដោយសង្ឃឹមថានឹងរកបានប្រាក់បានយ៉ាងតិច១លានអឺរ៉ូប ដើម្បីទិញផ្ទះឱ្យឪពុកម្ដាយដែលកំពុងរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង។

ការដែល Aleexandra Kefren កើតគំនិតបែបនេះ គឺបន្ទាប់ពីនាងបានមើលភាពយន្តមួយដែលមានចំណងជើងថា “Indecent Proposal” ដែលក្នុងខ្សែភាពយន្តនេះ តួអង្គប្រុស បានស្នើឱ្យតួអង្គស្រី ដេកជាមួយខ្លួន ដោយសន្យាផ្ដល់ប្រាក់ចំនួន ១ពាន់លានផោន។

Kefren បាននិយាយថា “ខ្ញុំបានមើលខ្សែភាពយន្តនោះ កាលពីខ្ញុំមានអាយុ ១៥ឆ្នាំ ស្ដីអំពីនារីម្នាក់លក់ខ្លួនក្នុងមួយរាត្រី។ ខ្ញុំបានដឹងថា នារីនោះបានឃោសនាលក់ព្រហ្មចារីក្នុងតម្លៃរាប់លានផោន ហើយខ្ញុំសង្ឃឹមថានឹងអាចធ្វើបានដូច្នោះ”។

នៅពេលត្រូវបានសួរអំពីថា តើនាងបានដាក់លក្ខខណ្ឌអ្វីខ្លះសម្រាប់អ្នកដែលនឹងឈ្នះក្នុងការដេញថ្លៃ នាង Kefren ឱ្យដឹងថា នាងមិនចាប់អារម្មណ៍ទៅលើការដែលថា អ្នកណាជាអ្នកឈ្នះ ក៏ដូចជារូបរាងរបស់អ្នកឈ្នះនោះយ៉ាងណា។

/

Kefren និយាយថា “ខ្ញុំគិតថា នេះគ្រាន់តែជាការដេញថ្លៃដែលមិនមានមនោសញ្ចេតនា។ ខ្ញុំគិតថា អ្វីៗទាំងអស់នឹងសុខស្រួល ហើយគ្រាន់តែត្រូវការស្រាមួយកែវប៉ុណ្ណោះ គឺគ្រប់គ្រាន់សម្រាប់អ្វីៗទាំងអស់ដំណើរការ”។

Kefren បានអះអាងថា ខ្លួនបានឱ្យពេទ្យពិនិត្យ ដើម្បីបញ្ជាក់ថា នាងពិតជាក្រមុំព្រហ្មចារី។ Kefren ក៏បង្ហើបឱ្យដឹងថា ដំបូងឡើយ ខាងក្រុមហ៊ុនដែលជួយនាងក្នុងការលក់ដេញថ្លៃ បានទាមទារប្រាក់ ៥០% ពីប្រាក់ដែលលក់បាន ប៉ុន្តែ ក្រោយមក ខាងក្រុមហ៊ុនក៏បានបញ្ចុះមកនៅត្រឹម ២០%។

នារីរូបនេះ ក៏បានឱ្យដឹងបន្ថែមថា សកម្មភាពរបស់នាង គឺធ្វើឡើងដោយលួចលាក់ និងមិនឱ្យឪពុកម្ដាយរបស់នាងបានដឹង បើទោះនាងធ្វើដើម្បីពួកគេ។

Kefren និយាយថា ទន្ទឹមនឹងបំណងទិញផ្ទះឱ្យឪពុកម្ដាយ នាងក៏សង្ឃឹមថា ប្រាក់ទាំងនេះ នឹងជួយឱ្យនាងមានឱកាសទៅសិក្សានៅសកលវិទ្យាល័យ Oxford ផងដែរ។

/

សកម្មភាពរបស់ Kefren បានធ្វើឱ្យមានមតិផ្ទុយគ្នាជាច្រើននៅលើបណ្ដាញសង្គម។ មនុស្សជាច្រើននិយាយថា Kefren មានសិទ្ធិធ្វើបែបនេះ។ ទន្ទឹមនឹងនេះ ពួកគេយល់ថា មូលហេតុរបស់ Kefren គឺសមស្រប នៅពេលនាងលក់ព្រហ្មចារីរបស់ខ្លួន។

ប៉ុន្តែ មនុស្សមួយចំនួននិយាយថា តាមពិត Kefren គ្រាន់តែចង់ឱ្យខ្លួនល្បីឈ្មោះប៉ុណ្ណោះ ហើយមានវិធីរកលុយជាច្រើន ក្រៅពីការលក់ព្រហ្មចារី៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail