ក្រុមហ៊ុនអាល្លឺម៉ង់មួយទើបនឹងបើកដំណើរការ ទើបបានប្ដូរគោលនយោបាយ ដោយអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកប៉ុន្មានថ្ងៃក៏បាន ដោយមិនកាត់ប្រាក់ខែ។

/

លោក Ulrich Kastner ស្ថាបនិករបស់ក្រុមហ៊ុន Myhotel.de

លោក Ulrich Kastner ស្ថាបនិករបស់ក្រុមហ៊ុន Myhotel.de មានទីតាំងនៅក្រុង Leipzig ប្រទេសអាល្លឺម៉ង់់ ទើបតែបានប្ដូរគោលនយោបាយរបស់ក្រុមហ៊ុន និងចាត់ចាត់ទុកវាដូចទៅនឹងអំណោយមួយសម្រាប់បុគ្គលិក។ ភាគីខាងក្រុមហ៊ុនឱ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុននេះ អាចសុំច្បាប់ឈប់សម្រាកពេលណាក៏បាន និងប៉ុន្មានថ្ងៃក៏បាន ទៅតាមចិត្ត ហើយក្រុមហ៊ុនក៏នឹងមិនកាត់ប្រាក់ខែនោះដែរ។ ប៉ុន្តែ ដើម្បីបានឈប់សម្រាក បុគ្គលិកត្រូវតែបំពេញការងារដែលបានប្រគល់កាលពីមុន ឱ្យរួចរាល់។

Ulrich Kastner ឱ្យដឹងថា ៖ “បុគ្គលិករបស់ខ្ញុំ មិនចាំបាច់ធ្វើការទៅតាមការកំណត់របស់ក្រុមហ៊ុន ប៉ុន្តែ ត្រូវធ្វើទៅតាមគោលដៅ”។

Kastner ជឿថា មិនត្រឹមតែជួយឱ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក លំហែកាយ ឬនៅក្បែរគ្រួសារនោះទេ ប៉ុន្តែ គោលនយោបាយថ្មីនេះ ក៏នឹងជួយឱ្យបុគ្គលិក រកឃើញគំនិតច្នៃប្រឌិតថ្មីសម្រាប់បម្រើការងារក្នុងក្រុមហ៊ុនផងដែរ។

/

បុគ្គលិកក្រុម​ហ៊ុន Myhotel.de ក្នុងពេលសម្រាកលំហែកាយជុំគ្នា

បុគ្គលិករបស់ Ulrich Kastner មានការសប្បាយរីកជាខ្លាំងជាមួយនឹងច្បាប់ថ្មីរបស់ក្រុមហ៊ុន។ ក្រៅពីនេះ ពួកគេម្នាក់ៗក៏បានសន្យាថានឹងធ្វើការឱ្យបានល្អបំផុត ដើម្បីតបស្នងចំពោះម្ចាស់ក្រុមហ៊ុន។ Ulrich Kastner ត្រូវបានបុគ្គលិកហៅថា ថៅកែចិត្តល្អបំផុតក្នុងពិភពលោក៕

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun