Richy Oranate នឹងចូលរួមសម្ដែង ជាមួយ Baifern Pimchanok និង Sean Jindachot នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Sinaeha Saree” ។

/

កាលពីថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅនេះ កញ្ញា Jeab Wattana អ្នកសរសេរ Script បានបង្ហោះរូបថត នៃតួសម្ដែង ដែលនឹងសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ នៅលើបណ្ដាញ Instagram របស់នាង ។

/

កញ្ញាបានសរសេរ Caption ថា៖ “ កាលពីថ្ងៃម្សិលម៉ិញ ខ្សែភាពយន្ដភាគថ្មីរឿង “Sinaeha Saree” បានបើកសិក្ខាសាលាស្ដីពីការសម្ដែង នៅពេលយប់ ។ នៅពេលដែលខ្ញុំឃើញតួសម្ដែង ទន្ទេញ Script ខ្ញុំចង់ឱ្យខ្សែភាពយន្ដភាគថ្មីនេះ ចាប់ផ្ដើមថតឆាប់ៗ ។

/

តារា ដែលនឹងចូលខ្លួនសម្ដែង នៅក្នុងខ្សែភាពយន្ដនេះគឺមានដូចជា Sean Jindachot, Baifern Pimchanok, Richy Oranate, និងតារាប្រុសថ្មី លោក  Kong Wittaya៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate