ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា មនុស្សច្រើនជាង ៤០ ពាន់នាក់បានមកប្រមូលផ្តុំគ្នា ក្នុងការប្រារព្ធកម្មវិធីបុណ្យ ZoukOut ប្រចាំឆ្នាំ។

width=470

គួររំឭកផងដែរថា ZoukOut ២០១២ នេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី នាឆ្នេរ Sen-tosa's Siloso ដែលមានរយៈពេលពីររាត្រី  ពោលគឺ  នៅរាត្រីថ្ងៃទី០៧ និងទី០៨ ធ្នូ ។ លើសពីនេះទៅទៀត  បើយើងងាកក្រឡេកទៅមើលកម្មវិធីច្រៀងស្រែកឡូឡា ក៏ដូចជា កម្មវិធីលេងហ្គេមកំសាន្តនានា  នៅក្នុងឧកាសប្រារព្ធបុណ្យ ZoukOut ២០១២ នោះ គេឃើញមានមនុស្សចូលរួមច្រើនជា   ៤០,០០០  នាក់ទៅទៀត  ដែលនៅក្នុងនោះ រួមមានយុវវ័យ  ក៏ដូចជា ភ្ញៀវទេសចរបរទេសមួយចំនួនផងដែរ។

width=468

width=468

មិនត្រឹមតែប៉ុណ្ណោះ  ក៏មានការអញ្ជើញចូលរួមពីសំណាក់ DJ ល្បីៗ មិនតិចជាង ២០ រូបនោះទេ ស្របពេលដែល ក្រុមតារាចម្រៀងអង់គ្លេស ក៏បានផ្តល់ជាកេត្តិយសក្នុងការច្រៀងបិទកម្មវីធីដើរម៉ូតនារាត្រីថ្ងៃទីមួយផងដែរ៕

width=467

width=467

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន