អ្នកវិទ្យាសាស្ដ្រកំពូលម្នាក់ របស់អង់គ្លេស បានអះអាងថា មនុស្សលោក​ ពិតជាមិនឯកានោះទេ ព្រោះមានមនុស្សភពផ្សេង​កំពុងតែរស់នៅឆ្ងាយពីផែនដី ហើយពួកគេមានរូបរាង និងភាពឆ្លាតវៃប្រហាក់ប្រហែលមនុស្ស។

/

Simon Conway Morris អ្នកជីវវិទ្យា ដែលមានជំនាញអំពីការវិវត្តរបស់ជីវសាស្ដ្រ នៃសកលវិទ្យា Cambridge អង់គ្លេសថ្លែងថា ភាគរយនៃមនុស្សភពក្រៅ កំពុងវិវត្តក្នុងភពណាមួយក្នុងចក្រវាឡ គឺពិតជាខ្ពស់។

លោក Simon Conway Morris បានអធិប្បាយអំពីការវិវត្តរបស់សត្វនៅភពក្រៅ ក្នុងសៀវភៅថ្មីរបស់ខ្លួន មានចំណងជើងថា “The Runes of Evolution”។

ក្នុងសៀវភៅនេះ លោក Simon Conway Morris បានលើកឡើងនូវទ្រឹស្ដីមួយចំនួនអំពីការវិវត្ត។ យោងតាមគំនិតរបស់អ្នកវិទ្យា​សាស្រ្ដនេះ ការវិវត្តកើតឡើងទៅតាមរបៀបជាក់លាក់មួយ ពោល គឺមិនមែនជាការវិវត្តបែបច្របូកច្របល់នោះទេ។

/

លោក Simon Conway Morris

សាស្ដ្រាចារ្យនេះ ថ្លែងថា ៖ ប្រសិនទ្រឹស្ដីរបស់យើងខ្ញុំ ត្រឹមត្រូវ នោះ សត្វលោកនៅភពផ្សេង ប្រាកដជាមានក្បាល និងអវយវៈ មានលទ្ធភាពក្នុងការរក្សាអ្វីដែលជាអរូបិយ ព្រមទាំងអាចឡើងដល់ចំនុចសុខស្រួល​ដូចមនុស្ស ក្នុងពេលរួមភេទ។

លោក Morris រំលឹកឡើងវិញថា ជីវិតអាចបង្ហាញខ្លួននៅលើបណ្ដាភព​ដែលមានកំដៅល្មម ដែលទឹកអាច​មានវត្តមានក្នុងសភាពរាវ។ ភពដែលមានលក្ខណៈប្រហាក់ប្រហែលផែនដី គឺមានច្រើន ដូច្នេះ ខ្ញុំជឿថា ចំនួនក្រុមមនុស្ស ដែលមានភាពឆ្លាតវៃដូចមនុស្សលោក នៅភពក្រៅ ក្នុងចក្រវាឡ គឺមានច្រើន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theweek