បណ្ដាស្មាតហ្វូននេះ មានគ្រឿងម៉ាស៊ីនមិនធម្មតានោះទេ រាប់ចាប់ពីគុណភាពអេកេ្រង ប្រូសេសឺរ រហូតដល់កាមេរ៉ា និងថាមពលថ្ម។

១. OnePlus 3

ត្រូវបានបញ្ចេញលក់ក្នុងទីផ្សារប៉ុន្មានថ្ងៃមុន ស្មាតហ្វូន OnePlus 3 ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែការប្រើប្រាស់ RAM ដល់ទៅ 6GB រួមនឹងឈីប Snapdragon 820 និងប្រព័ន្ធប្រតិបត្តិ Android 6.0.1 Marshmallow ត្រូវបានបំលែងនៅលើអ៊ីនធឺរហ្វេល Oxygen OS។

/

កាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មិនអន់នោះដែរ ពោលគឺកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ 16MP។ ស្មាតហ្វូននេះ មានអង្គចងចាំក្នុង 64GB ថាមពល 3000mAh និងមានបំពាក់បច្ចេកវិទ្យាបញ្ចូលថាមពលថ្ម ល្បឿនលឿងផងដែរ។

២. Asus ZenFone 3 Deluxe

ខុសពី OnePlus 3 ស្មាតហ្វូន Asus ZenFone 3 Deluxe ត្រូវបានដាក់លក់ជាពីរកំណែ គឺកំណែ RAM 4GB និង RAM 6GB។ Asus ZenFone 3 Deluxe ដំណើរការដោយ Android 6.0.1 Marshmallow។

/

ZenFone 3 Deluxe ប្រើឈីប Snapdragon 820 និងអង្គចងចាំក្នុងបីប្រភេទ គឺ 64/128/256 GB។ កាមេរ៉ាមុខរបស់វា ទំហំ 8MP និងកាមេរ៉ាក្រោយឡើងដល់ 23MP។ ស្មាតហ្វូននេះ ប្រើថ្មដែលមានថាមពល 300mAh មានបំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿន។

៣. Lenovo ZUK Z2 Pro

ស្មាតហ្វូននេះ ក៏ត្រូវបានដាក់លក់ជាពីកំណែ RAM នោះគឺកំណែ RAM 4GB (ROM 64 GB) ​និង 6GB (ROM 128GB)។ ម៉ាស៊ីននេះ ដំណើរការដោយ Android 6.0.1 Marshmallow ជាមួយនឹងអ៊ីនធឺរហ្វេល ZUI 2.0។

/

Lenovo ZUK Z2 Pro ប្រើឈីប Snapdragon 820 និងអេក្រង់ Super AMOLED Full HD 5.2 inch។ កាមេរ៉ាមុខរបស់ ZUK Z2 Pro មានទំហំ 8MP និងកាមេរ៉ាក្រោយ 13MP។ ទូរស័ព្ទនេះ ប្រើថ្មដែលមានថាមពល 3.100 mAh បំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿន និងរន្ធដោត Type-C។

៤. Vivo Xplay 5 Elite

Vivo Xplay 5 Elite ប្រើអេក្រង់ Super AMOLED 5.43 inch រីសូលូសឹន 2K។ ទន្ទឹមនឹងនេះ វាក៏ប្រើឈីប Snapdragon 820 រួមនឹង RAM 6GB អង្គចងចាំក្នុងឡើងដល់  128 GB និងដំណើរការដោយ Android 6.0 Marshmallow ជាមួយអ៊ីនធឺរហ្វេស Funtouch OS 2.6។

/

កាមេរ៉ារបស់ស្មាតហ្វូននេះក៏មិនអន់ដែរ ខណៈដែលកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ 16MP អាចថតវីដេអូ កម្រិត 4K។ ថាមពលថ្មរបស់ Vivo Xplay 5 Elite គឺ 3.600 mAh។

ប្រែសម្រួល ៖ បុត្រា