កំណែលំដាប់កំពូលបំផុតរបស់ iPhone 7 អាចនឹងបំពាក់កាមេរ៉ាភ្លោះ ផ្លាស់ប្ដូរខ្សែអង់តែន និងបោះបង់រន្ធដោតកាស 3,5 mm។

/

ស្មាតហ្វូនគំរូ ដែលត្រូវបានគេជឿថាជា iPhone 7 Plus បង្ហាញខ្លួននៅក្នុងវីដេអូមួយរបស់ទំព័រ Unbox Therapy នៅលើ Youtube ។ ចំនុចដែលគួរចាប់អារម្មណ៍គឺថា ស្មាតហ្វូននេះ មានពណ៌ទឹកសមុទ្រចាស់ ស្រដៀងទៅនឹង Zenfone 3 ថ្មីដែលទើបចេញលក់។ ក្រៅពីនេះ ចំនុចលំអិតផ្សេងៗ គឺសុទ្ធតែដូចទៅនឹងព័ត៌មានចចាមអារ៉ាម និងរូបភាពបែកធ្លាយកន្លងមក។

/

ខាងក្រោយរបស់ស្មាតហ្វូនគំរូ iPhone 7 Plus គឺមានកាមេរ៉ាភ្លោះ ក្នុងនោះមានកាមេរ៉ាមួយមានសេនសឺរ 12 megapixel បំពាក់បច្ចេកវិទ្យាទប់ទល់នឹងភាពរំញ័រ OIS។ ចំណែកកាមេរ៉ាមួយទៀត ត្រូវបានបំពាក់មុខងារ zoom អុបទិច។ ខ្សែអង់តែនដែលអូសកាត់ទទឹងខ្នង ត្រូវបានរើទៅដាក់នៅគែមខាងលើរបស់ទូរស័ព្ទ ខណៈដែលគែមខាងក្រោម លែងមានរន្ធដោតកាស។

ទំព័រ Phonearena ឱ្យដឹងថា បណ្ដាកំណែគំរូ iPhone 7 Plus សុទ្ធតែមានរន្ធតភ្ជាប់ឆ្លាតវៃ ដូចទៅនឹង iPad Pro ប៉ុន្តែ Apple ប្រហែលជានឹងបំបាត់ចោល នៅលើស្មាតហ្វូនថ្មីដែលនឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខ។

ប្រែសម្រួល ៖ បុត្រា