អ្នកស្រី Jenny Carter អាយុ ៤០ឆ្នាំ បានស្រកទម្ងន់អស់ ៩គីឡូក្រាម ក្នុងរយៈពេល ៦ខែ។ គាត់មានអារម្មណ៍ដូចជា អស់កម្លាំងជាប់ជាប្រចាំ ហើយពេលយប់ត្រូវក្រោកបត់ជើងតូច ជាញឹកញាប់ថែមទៀត។

/

ដោយឡែកមិត្តម្នាក់របស់អ្នកស្រី Jenny ដែលធ្លាប់មានជំងឺទឹកនោមផ្អែម បានណែនាំឲ្យគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យឈាម។ នៅទីបំផុតវេជ្ជបណ្ឌិត បានកត់សំគាល់ឃើញថា អ្នកស្រីJenny មានជំងឺទឹកនោមផ្អែមកម្រិត២ ហើយបើមិនព្យាបាល ឲ្យបានទាន់ពេលវេលាទេ នឹងធ្វើឲ្យបញ្ហាដល់បេះដូង តម្រងនោម និងផ្នែកដទៃទៀតជាច្រើន។

ក្រៅពីជំងឺទឹមនោមផ្អែម ការឧស្សាហ៍បត់ជើងតូចញឹកញាប់ នៅពេលយប់ ក៏អាចបណ្តាលមកពីតម្រងនោម មិនប្រក្រតីផងដែរ៕

/

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង