តាមរយៈបទសម្ភាសន៍ជាមួយអ្នកកាសែត លោក Bank Artit និយាយថា លោកបានដឹងមកហើយថា តារាស្រីរាមច្បង Kob Suvanant នឹងវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Plerng Kinnaree” ។

/

ទោះជាយ៉ាងណា លោកមិនទាន់ដឹងនៅឡើយនោះទេថា លោកក៏នឹងត្រូវសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ នៅពេលនោះ ឬក៏អត់ ។ តារាប្រុស ដែលកំពុងទទួលបានប្រជាប្រិយភាពរូបនេះ បន្ថែមថា លោករីករាយ ក្នុងការសម្ដែងជាមួយ Dara VDO ម្ដងទៀត ។ លោកបន្ដថា នេះជាការវិលត្រឡប់នៃ P’ Kob និង P’ Fluke ។ សម្រាប់តារាប្រុសរៀមច្បងលោក Noom Sornram  លោក Bank Artit ធ្លាប់សម្ដែងជាមួយលោក នៅក្នុងរឿង Prai Sungkeet” ។

លោក Bank Artit ក៏បាននិយាយអរគុណចំពោះផលិតកម្ម ដែលមានទំនុកចិត្ដលើលោក ពីព្រោះតួសម្ដែង នៅក្នុងខ្សែភាពយន្ដនេះ សុទ្ធតែមានទេពកោល្យឆ្នើមៗ ហើយខ្សែភាពយន្ដនេះ គឺជា Project ដ៏ធំ ៕

/

/

/

/ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates