អ្នកប្រើប្រាស់ម្នាក់បានបង្ហោះរូបថតស្ដីអំពី iPhone កំណែពណ៌ខ្មៅរលើបរបស់ខ្លួន ជាមួយនឹងស្នាមឆ្កូតជាច្រើននៅលើខ្នងទូរស័ព្ទ ក្រោយពេលប្រើបាន៣ខែដោយមិនប្រើសម្បកការពារ។

/

នៅលើទំព័រ Reddit ម្ចាស់គណនីម្នាក់ដែលមានរហ័សនាមថា robhue ឱ្យដឹងថា មូលហេតុដែលខ្លួនបង្ហោះរូបថតនេះ គឺដោយសារមានមនុស្សជាច្រើនចង់ដឹងថា តើវាទៅជាយ៉ាងណា ក្រោយប្រើប្រាស់មួយរយៈពេល។

បើទោះរូបថតទាំងនេះមិនមានពន្លឺគ្រប់គ្រាន់ ប៉ុន្តែអ្នករាល់គ្នាអាចឃើញច្បាស់ថា iPhone 7 Jet Black មិនអាចរក្សាបាននូវសភាពដើមរបស់វា។ ស្នាមឆ្កូតបង្ហាញខ្លួនគ្រប់កន្លែងនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទ។

/

អ្នកប្រើប្រាស់ផ្សេងៗក៏បានចែករំលែកអំពីបញ្ហាដូចគ្នានេះដែលពួកគេបានជួប ហើយបញ្ហានេះពេលខ្លះវាអាក្រក់ជាងការស្មាន។

/

បើធៀបជាមួយនឹង iPhone 6 និង 6 Plus ឆ្នាំកន្លង Apple បានបន្ថែមពណ៌ថ្មីទៅលើផលិតផលរបស់ខ្លួន គឺពណ៌ខ្មៅស្រអាប់ (Black) និងខ្មៅរលើប (Jet Black)។ ក្នុងនោះពណ៌ Jet Black ត្រូវបានអ្នកប្រើប្រាស់ចូលចិត្ត។

/

ប៉ុន្តែ បញ្ហាមួយដែលអ្នកប្រើប្រាស់ត្រូវប្រឈមមុខនោះគឺ កំណែពណ៌ ខ្មៅរលើបនេះ តែងតែជាប់ធូលី ស្នាមប្រលាក់ ស្នាមបែកញើស។ ភាពរលើបរបស់វា បណ្ដាលឱ្យមានស្នាមឆ្កូត និងស្នាមធូលី ត្រូវគេមើលឃើញច្បាស់។ ដើម្បីកាត់បន្ថយបញ្ហាខាងលើ អ្នកប្រើប្រាស់ជាច្រើនបានប្រើប្រាស់សម្បកការពារ បើទោះមិនពេញចិត្ត៕

ប្រែសម្រួល ៖ តារាប្រភព ៖ bgr