ស្មាតហ្វូនផ្គុំរាង ត្រូវបានគេចាប់អារម្មណ៍បន្តិចម្ដងៗ ចាប់តាំងពីគម្រោង Project Ara របស់ក្រុមហ៊ុន Google បានត្រូវប្រកាសជាសាធារណៈ ប៉ុន្តែ សួរថា តើទូរសព្ទផ្គុំរាងអាចនឹងឡើងមកគ្រប់គ្រងតំណែងជំនួសស្មាតហ្វូនបច្ចុប្បន្ន?

/

ថ្មីៗនេះ ក្នុងព្រឹត្តិការ Google I/O ក្រុមហ៊ុន Google បានឧទ្ទេសនាមនូវស្មាតហ្វូនមួយប្រភេទស្ថិតក្នុងគម្រោង Project Ara ដែលជាស្មាតហ្វូនផ្គុំរាង អាចឱ្យអ្នកប្រើប្រាស់​ ប្ដូរហាតវ៉ែរ ដូចទៅនឹងកុំព្យូទ័រ ប្រការនេះ បានធ្វើឱ្យមានការអបអរសាទរជាខ្លាំង។

/

ប៉ុន្តែ មកដល់ពេលនេះ Google នៅតែមិនទាន់ប្រកាសឱ្យដឹងអំពីថ្ងៃដែលពួកគេត្រូវបញ្ចេញស្មាតហ្វូន Project Ara ទៅក្នុងទីផ្សារនៅឡើយដូច្នេះ នៅក្នុងអំឡុងពេល Google កំពុងញាប់ដៃញាប់ជើងក្នុងការផលិត ក៏ស្រាប់តែមានក្រុមវិស្វករមួយក្រុម បានប្រើប្រាស់គំនិតរបស់ Google ដើម្បីបញ្ចេញ concept មួយ អាចផ្គុំរាង និងប្ដូរផ្លាស់ផ្នែករឹង​ ដូចទៅនឹងស្មាតហ្វូន Project Ara។

/

ចំនុចខុសគ្នាពិសេសរបស់គម្រោង Fonkraft និង Project Ara នោះគឺ Project Ara ប្រើប្រាស់កម្លាំងដែកឆក់ដើម្បីរក្សាបណ្ដា module ឱ្យនៅជាប់នឹងស៊ុមទូរសព្ទ ខណៈ Fonkraft ប្រើប្រាស់ជើង គន្លឹះ ដែលត្រូវបានលាក់នៅខាងក្រោមបណ្ដា module ក៏ដូចជាអេក្រង់ដើម្បីរក្សាផ្នែករឹងទាំងនោះ មិនឱ្យបែកចេញពីគ្នា សូម្បីតែពេលទូរសព្ទត្រូវធ្លាក់ ឬប៉ះទង្គិច។

បច្ចុប្បន្ន ដំណាក់កាលប្រមូលទុនសម្រាប់ Fonkraft ត្រូវបានគេធ្វើឡើយរួចរាល់ជាស្ថាពរ ដោយទទួលបានប្រាក់វិនិយោគ 58.000 USD ហើយក្រុមវិស្វករកំពុងមមាញឹកដើម្បីអាច​នាំយកផលិតផលនេះមកដាក់លក់ក្នុងទីផ្សារ កាន់តែឆាប់ កាន់តែល្អ។ តាមគម្រោង ទូរសព្ទផ្គុំរាងនេះនឹងត្រូវបានដាក់លក់ជាផ្លូវការចាប់ពីខែធ្នូឆ្នាំនេះ។

/

/

/

ស្មាតហ្វូនផ្គុំរាង Fonkraft ដែលចេញមុខប្រជែងនឹង Project Ara របស់ google នឹងមានតម្លៃចាប់ពី 99 USD សម្រាប់ module មូលដ្ឋានមួយសូមរង់ចាំតាមដាន ថា តើរវាង Fonkraft និង Project Ara មួយណាល្អជាង!

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techradar/fonkraft