នាំមុខតារាងនេះ គឺស្មាតហ្វូន Android របស់ចិន ខណៈដែល iPhone 6s និង SE មានគ្រឿងម៉ាស៊ីន ប្រហាក់ប្រហែលនឹង Galaxy S7 edge និង LG G5។

/

ការប្រៀបធៀបកម្លាំងគ្នារវាងស្មាតហ្វូនទាំង ១០ នៅលើប្រព័ន្ធ Antutu

១. Vivo XPlay 5 Elite

/

នេះគឺជាស្មាតហ្វូនដំបូងគេ ដែលមានបំពាក់ RAM 6B ខ្លាំងជាងបណ្ដាស្មាតហ្វូនលំដាប់ខ្ពស់ ដូចជា Galaxy S7 edge ឬ LG G5 និងខ្លាំងជាង iPhone ថ្មីរបស់ Apple ទៅទៀត។

Vivo XPlay 5 Elite ក៏មានភាពទាក់ទាញខ្លាំងផងដែរ នៅពេលវា​មានអេក្រង់កោងស្រដៀង​នឹង Galaxy Edge របស់ Samsung ។ តែគួរឱ្យស្ដាយ ផលិតផលនេះ មិនទាន់មានវត្តមានជាផ្លូវការនៅក្នុងទីផ្សារនៅឡើយ។

២. LeEco Max 2

/

ស្មាតហ្វូនចិនមួយផ្សេងទៀត ក៏មានគ្រឿងម៉ាស៊ីនប្រភេទខ្លាំង នោះគឺ LeEco Max 2 ដែលទើបត្រូវបានក្រុមហ៊ុន LeTV (ក្រុមហ៊ុនទូរស័ព្ទមួយដែលទើបល្បីឈ្មោះនៅប្រទេសចិន)​ឧទ្ទេសនាមកាលពីខែមេសាកន្លងទៅ។

ដូចទៅនឹង Vivo ក្រុមហ៊ុន LeTV ក៏បានបំពាក់ឱ្យ LeEco Max 2 នូវ RAM 6GB ប៉ុន្តែអេក្រង់របស់វាមិនកោងដូច Vivo XPlay 5 Elite។​ ម៉ាស៊ីននេះ ប្រើប្រាស់ឈីប Snapdragon 820 ជំនាន់ថ្មីរបស់ Qualcomm ។

៣. Lenovo Zuk Z2 Pro

/

បើពិនិត្យអំពីតម្លៃ គេឃើញថា Lenovo Zuk Z2 Pro ស្ថិតនៅក្នុងលំដាប់មធ្យម ពោលគឺតម្លៃប្រមាណជាជាង ៤០០ដុល្លារអាមេរិក​ ប៉ុន្តែ គ្រឿងម៉ាស៊ីនរបស់វា ស្ថិតក្នុងប្រភេទខ្លាំងបំផុត ក្នុងចំណោមស្មាតហ្វូន Android បច្ចុប្បន្ន។ ស្មាតហ្វូននេះ បំពាក់ឈីប Qualcomm Snapdragon 820 ដូចទៅនឹង HTC 10, LG G5 ឬ Galaxy S7 ។ តែទោះជាយ៉ាងនេះក្ដី RAM របស់វា មានទំហំដល់ទៅ 6GB និងប្រើប្រាស់បច្ចេកវិទ្យា LPDDR4។

ក្រៅពីនេះ Lenovo Zuk Z2 Pro មានអង្គចងចាំក្នុង ឡើងដល់ 128GB និងមានសេនសឺរស្កេនក្រយៅដៃ កាមេរ៉ាមុខ 8 megapixel កាមេរ៉ាក្រោយ 13 megapixel។ ម៉ាស៊ីននេះដំណើរការដោយ Android 6.0 MarshMallow និងប្រើស៊ីម ២ មានប្រព័ន្ធ 4G ផងដែរ។

៤. Xiaomi Mi5

/

ស្មាតហ្វូនចិនមួយនេះ បច្ចុប្បន្នមានតម្លៃប្រហែល ៣១៥ដុល្លារអាមេរិក។ Xiaomi Mi5 ប្រើឈីប Snapdragon 820 របស់ Qualcomm, RAM 4GB។ ប៉ុន្តែ ស្មាតហ្វូននេះ មានអេក្រង់ដេលមានរីសូលូសឹនត្រឹម Full HD ប៉ុណ្ណោះ គឺមិនមែន QuadHD 2K ដូចស្មាតហ្វូនលំដាប់ខ្ពស់ដទៃ។

៥. Samsung Galaxy S7 edge

/

ស្មាតហ្វូនលំដាប់ខ្ពស់ និងអេក្រង់កោងរបស់ Samsung នេះ មានគ្រឿងម៉ាស៊ីនប្រហាក់ប្រហែលនឹង Xiaomi Mi 5 និង Galaxy S7 edge។

ក្រៅពីកំណែដែលប្រើឈីប Snapdragon 820 និងមាន RAM 4GB ដូចទៅនឹង Mi5 ស្មាតហ្វូន Galaxy S7 edge ក៏មានកំណែដែលប្រើឈីប Exynos 8890 8-core ផងដែរ។ Samsung Galaxy S7 edge បច្ចុប្បន្ន មានតម្លៃប្រហែល ៧៥០ដុល្លារ នៅកម្ពុជា។

៦. iPhone 6s

/

ប្រសិនប្រៀបធៀង គេឃើញថា គ្រឿងម៉ាស៊ីន iPhone 6s មានលំដាប់ប្រហាក់ប្រហែលនឹងស្មាតហ្វូន Android លំដាប់មធ្យម។ ប៉ុន្តែ ប្រព័ន្ធប្រតិបត្តិ iOS រួមនឹងឈីប A9 2-core 1,84 GHz និង GPU PowerVR GT7600 ដែលផលិតដោយ Apple នៅតែមានគុណភាព និងកម្លាំងខ្លាំងជាងស្មាតហ្វូន Android ។

ការប្រៀបធៀបកម្លាំងគ្នា នៅលើ Antutu Benchmark បង្ហាញថា iPhone 6s ក៏ប្រហាក់ប្រហែលនឹង Mi5 និង Galaxy S7 edge។

៧. iPhone SE

/

ថ្វីបើមានរូបរាងដូចទៅនឹង iPhone 5s ប៉ុន្តែ iPhone SE ស្ថិតក្នុងលំដាប់ “តូច តែខ្លឹម”។ ដោយមានគ្រឿងម៉ាស៊ីនដូចទៅនឹង iPhone 6s និងប្រើឈីប Apple A9 2-core, RAM 2GB ស្មាតហ្វូនអេក្រង់ 4 inch របស់ Apple មួយនេះ ត្រូវបានគេដឹងថា មានកម្លាំងខ្លាំងជាងស្មាតហ្វូន Android លំដាប់ខ្ពស់។

៨. LG G5

/

ត្រូវបានបង្ហាញខ្លួនក្នុងពេលតែមួយ ជាមួយនឹង Galaxy S7 និង S7 edge ប៉ុន្តែ LG G5 មិនទាន់មានវត្តមានជាផ្លូវការនៅលើទីផ្សារនៅឡើយ។

ក៏ប៉ុន្តែ នេះគឺជាស្មាតហ្វូនមួយដែលមានកម្លាំងខ្លាំងបំផុតក្នុងទីផ្សារនាបច្ចុប្បន្ន។ LG G5 ដំណើរការដោយ Android 6.0 MarshMallow និងឈីប Snapdragon 820, RAM 4GB អេក្រង់ 2K។ ប្រការដែលគួរចាប់អារម្មណ៍នោះគឺ អ្នកអាចដោះ និងដំឡើងគ្រឿងម៉ាស៊ីនបាន។

៩. Meizu Pro 6

/

Pro 6 គឺជាស្មាតហ្វូនលំដាប់ខ្ពស់​របស់ចិន Meizu។ ម៉ាស៊ីននេះ មានអេក្រង់ដែលប្រើប្រាស់បច្ចេកវិទ្យា 3D Press និងមានសម្បកអ្វីអំពីលោហធាតុ ដូចទៅនឹង iPhone 6s។

Meizu Pro 6 ប្រើប្រូសេសឺរ 10-core 2,5GHz ជំនាន់ថ្មីរបស់ MediaTek ដែលមានឈ្មោះថា HelioX25 ​និងប្រើ GPU Mali-T880 ជំនួសឱ្យ Snapdragon 820 របស់ Qualcomm.។

១០. Huawei Honor V8

/

គេអាចនិយាយបានថា Huawei Honor V8 គឺជាកំណែចម្លងរបស់ Huawei P9។ ប៉ុន្តែ Honor V8 មានអេក្រង់ 5,7 inch QuadHD 2K ធំជាង Huawei P9​។ ដូចទៅនឹង Meizu ក្រុមហ៊ុន Huawei មិនបានប្រើឈីប Snapdragon 820 របស់ Qualcomm តែជំនួសមកវិញ វាត្រូវបានបំពាក់ដោយឈីប Kirin 950 8-core ដែលផលិតដោយក្រុមហ៊ុនចិន៕

ប្រើសម្រួល ៖ បុត្រា