ចំនួនចុចតាមដានតារា បានតិច ឬច្រើនអាស្រ័យទៅលើការនិយមចូលចិត្ដរបស់អ្នកគាំទ្រ ។ ជាក់ស្ដែង តារាស្រីល្បីឈ្មោះ Yaya Urassaya និង Bella Ranee ក៏មានចំនួនអ្នកចុចតាមដាមនៅលើទំព័រ Instagram ផ្សេងគ្នាដែរ ។  

កញ្ញា Yaya Urassaya

/

តាមរយៈប្រជាប្រិយភាពដ៏អស្ចារ្យរបស់នាង កញ្ញា Yaya Urassaya មានអ្នកចុចតាមដានចំនួន 10,475,352 នាក់ នៅលើ Instagram ផ្លូវការរបស់នាង ។ តារាស្រីរូបនេះ ទទួលបានអ្នកចុចតាមដានថ្មីចំនួន 2,787 នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមប្រភពមួយ ។

កញ្ញា Bella Ranee

/

កំពូលតារាស្រី Bella Ranee បច្ចុប្បន្ន មានអ្នកចុចតាមដាន 7,533,623 នាក់នៅលើ Instagram ។ តារាស្រីរូបនេះ ទទួលបានអ្នកចុចតាមដានជាមធ្យម 1,712 នាក់ក្នុងមួយថ្ងៃ នៅលើ Instagram ផ្លូវការរបស់នាង ។

សូមបញ្ជាក់ផងដែរថា Yaya Urassaya និង Bella Ranee គឺជាកំពូលតារាសម្ដែងស្រី នៅក្នុងឧស្សាហកម្មកម្សាន្ដ ។ ពួកគេទាំងពីរ មានអ្នកគាំទ្រជាច្រើន នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនផ្សេងទៀត ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate