ទស្សនិកជន ប្រាកដជាស្គាល់តារាទាំងបីរូបនេះ ដែលធ្លាប់សម្ដែងក្នុងភាពយន្ដភាគថៃ ជូនលោកអ្នកទស្សនា ។ ដោយសារកាតព្វកិច្ចរវល់រៀងខ្លួន តារាទាំងបីរូបនេះ បានដកខ្លួនពីសិល្បៈមួយរយៈ តែពេលនេះពួកគេ នឹងវិលត្រឡប់មក បម្រើអារម្មណ៍លោកអ្នកវិញ៖

លោក Bie Sukrit

/

ក្រោយពីសម្រាកពីសិល្បៈរយៈពេល ២ ឆ្នាំ លោក Bie Sukrit នឹងចេញបទចម្រៀងថ្មីជាច្រើនបទ នៅឆ្នាំនេះ នេះបើយោងតាមបទសម្ភាសន៍របស់លោកជាមួយអ្នកកាសែត ។  ប៉ុន្ដែទោះជាយ៉ាងណា លោកពុំបានបង្ហើបឱ្យដឹងថា តើពេលណាលោកនឹងមានខ្សែភាពយន្ដភាគថ្មីសម្ដែងនោះទេ ។

អ្នកនាង Margie Rasri

/

ក្រោយពីរៀបការ និងទទួលបានកូនភ្លោះ  អ្នកនាង Margie Rasri បានសម្រាកពីការសម្ដែង។ នៅក្នុងឆ្នាំ ២០២១ នេះ អ្នកនាង នឹងវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Mummy Tee Ruk” និងសម្ដែងជាមួយនឹងលោក March Chutavuth ។

លោក Apo Nattawin

/

ខ្សែភាពយន្ដភាគចុងក្រោយរបស់លោកគឺរឿង “Chart Suer Pun Mungkorn” ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍កាលពីឆ្នាំ ២០១៨ ។ នៅឆ្នាំនេះ លោកនឹងសម្ដែងជាតួឯក ក្នុងរឿងភាគទូរទស្សន៍រឿង  “KinnPorsche The Series” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate