កូនក្រមុំអាយុ ២៤ឆ្នាំ ធ្លាប់ជាអ្នករបាំបានឱ្យដឹងថា នាងពិតជាអស់សង្ឃឹមជាទីបំផុត បន្ទាប់ពីបានឃើញរូបថតឪពុកបង្កើតរបស់ខ្លួន នៅក្នុងកម្រងរូបថតរបស់គ្រួសារខាងប្ដី។

សេដ្ឋីអាយុ ៦៨ឆ្នាំម្នាក់ នៅ Florida អាមេរិក មានការតក់ស្លុតជាខ្លាំង ក្រោយពីរកឃើញថា ខ្លួនគឺជាលោកតាបង្កើតរបស់ប្រពន្ធ។ អ្នកទាំងពីរទើបតែបានភ្ជាប់ពាក្យ និងរស់នៅជាមួយគ្នាបាន ៣ខែ មុនពេលរកឃើញការពិត ពេលមើលកម្រងរូបថតចាស់ៗ។

/

កូនក្រមុំអាយុ ២៤ឆ្នាំ ធ្លាប់ជាអ្នករបាំបានឱ្យដឹងថា នាងពិតជាអស់សង្ឃឹមជាទីបំផុត បន្ទាប់ពីបានឃើញរូបថតឪពុកបង្កើតរបស់ខ្លួន នៅក្នុងកម្រងរូបថតរបស់គ្រួសារខាងប្ដី

ក្នុងកម្រងរូបថតចាស់ៗដែលមានរូបថតកូនៗ ក្នុងថ្ងៃរៀបការលើកទីមួយរបស់សេដ្ឋីដែលពួកគេបានបែកពីគាត់ជាយូរមកហើយ។ នាងជាប្រពន្ធរបស់សេដ្ឋី បានប្រទះឃើញឪពុករបស់ខ្លួននៅក្នុងរូបថតមួយ។

មុននេះ បុរសម្នាក់នេះ ធ្លាប់បានរៀបការលើកទីពីរ ហើយក៏បានបែកបាក់គ្នា ព្រោះជួបបញ្ហាសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៩។ ពីរឆ្នាំក្រោយ លោកបានត្រូវឆ្នោតប៉ុន្មានលានដុល្លារអាមេរិក។ ចំណែកនាងជាប្រពន្ធ បន្ទាប់ពីមានផ្ទៃពោះក្នុងវ័យអនិតិជន បានចាកចេញពីពុកម្ដាយ ហើយមកធ្វើជាអ្នករបាំនៅ Jacksonville ហើយក៏បានជួបនឹងប្ដីបច្ចុប្បន្ន តាមរយៈគេហទំព័រស្នេហាមួយ។

សេដ្ឋីខាងលើនិយាយថា “ចាប់តាំងពីបានឃើញនាងនៅលើគេហទំព័រ ខ្ញុំហាក់ដូចមានភាពស្និទ្ធស្នាល និងដូចជាធ្លាប់បានជួបនាងក្នុងសុបិន”។

សេដ្ឋីរូបនេះបន្តថា “បើសិនមិនបានរកឃើញរឿងរ៉ាវនេះ ពួកយើងប្រហែលជាបានរស់នៅជាមួយគ្នាដោយសុភមង្គល”។

យ៉ាងនេះក្ដី មកដល់ពេលនេះ អ្នកទាំងពីរមិនទាន់មានគម្រោងលែងលះគ្នានៅឡើយ។

ប្រែសម្រួល ៖ តារាប្រភព ៖ independent