ព័ត៌មានអន្តរជាតិ ៖​ យុវតីវ័យ ២១​ ឆ្នាំម្នាក់ ជាជនជាតិតៃវ៉ាន់ មានត្រកូល  Su ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលោតចុះពីលើយន្តហោះដឹកអ្នកដំណើរធន់តូចមួយគ្រឿង   បន្ទាប់ពីហោះបានរយៈកំពស់ជាង  ១០០ ម៉ែត្រ  នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន  បរទេស  អាស៊ីវ័ន  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=428

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីម្សិលមិញ ពោលគឺបានកើតឡើងនៅឯទីប្រជុំជន Guanshan ស្រុក Taitung ប្រទេសតៃវ៉ាន់។ យ៉ាងណាមិញប្រភពសារព័ត៌មានដដែលបន្ថែមថា​ នាង Su គឺជាយុវតីជនជាតិតៃវ៉ាន  ដែលមានឪពុកជាវេជ្ជបណ្ឌិត។

ដោយឡែក បើយោងតាមសម្តីមិត្តភក្កិស្រី   របស់ជនរងគ្រោះផ្ទាល់  ដែលជាអ្នកជួលផ្ទះនៅតំបន់កើតហេតុនេះ     បានអោយដឹងថា  មានពេលមួយនោះ បន្ទាប់ពីពួកយើងបានធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើរតូចមួយ ស្រាប់តែ នាង Su  បានលោតចុះពីលើយន្តហោះទៅវិញ បន្ទាប់ពីយន្តហោះធន់តូចមួយគ្រឿងហោះបានរយៈកំពស់ជាង១ ០០ ម៉ែត្រ ក្រោយពីហោះបានប្រាំនាទី។

width=425

គួរបញ្ជាក់ផងដែរថា    នាងខ្ញុំពិតជាមិនបានចាប់អារម្មណ៍ នូវឥរិយាបថប្លែកៗរបស់នាងនោះទេ នាខណៈនោះ   តែដឹងអីថា   វាបែរអាចកើតមានឡើងនូវករណី មួយនេះទៅវិញស្របពេលដែលនាងបានបន្សល់នូវពាក្យមួយឃ្លាតែប៉ុណ្ណោះ គឺ សុំទោស ។

ទន្ទឹមនឹងនេះ     បន្ទាប់ពីមានការផ្តល់ព័ត៌មានដល់ឪពុករបស់នាង  គាត់ក៏បានមកដល់តំបន់នេះ ដើម្បីសហការជាមួយនឹងក្រុមមន្រ្តីប៉ូលីសជំនាញ ក្នុងការតាមដានស៊ើបអង្កេតរកមូលហេតុពិត    នៃការស្លាប់បាត់បង់ជីវិតរបស់នាង   ដោយមានទាន់មានលទ្ធភាពភស្តុតាងណាមួយបញ្ជាក់បានថា នាងពិតជាធ្វើអត្តឃាតអោយពិតប្រាកដនោះទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន