វៀតណាម៖ ជ្រូកមេមួយក្បាល កើតកូនបានចំនួន ៦ក្បាល ក្នុងនោះមានមួយក្បាល មានរូបរាងដូចទៅនឹងកូនដំរី ប្រការនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានមនុស្សជាច្រើន បាននាំគ្នាចុះទៅមើល។

width=439

កាលពីថ្ងៃទី ១០កន្លងទៅ នៅក្នុងគ្រួសារមួយ នៅខេត្រ ងេអាន ប្រទេសវៀតណាម មានករណីមេជ្រូក កើតកូនបានចំនួន ៦ក្បាល ប៉ុន្ដែក្នុងនោះមានមួយក្បាល មានរូបរាងដូចដំរី ដោយវាមានប្រមោយប្រវែងប្រហែល ១០ស.ម និងមានត្រចៀកធំដូចត្រចៀកដំរី ទោះជាយ៉ាងនេះក្ដីជើងរបស់វា ក៏នៅតែដូចទៅនឹងជើងជ្រូក។
width=442ក្រៅពីត្រចៀក និងប្រមោយ ជ្រូកដែលមានទម្ងន់ ១,៥គីឡូក្រាមនេះ​ ក៏មានភ្នែកទាំងពីរដូចទៅនឹងភ្នែកដំរីផងដែរ។
width=459
ម្ចាស់របស់ជ្រូកចម្លែក គឺ លោក ហ្វាន វ៉ាន់ហ្វា បានឱ្យដឹងថា៖ នេះជាលើកទីពីរហើយ ដែលមេជ្រូករបស់គាត់បានកើតកូន ប៉ុន្ដែពុំដែលមានករណីដូច្នេះទេ។ ក្រោយពីកើតបាន ២ម៉ោង កូនជ្រូកដែលមានរូបរាងដូចដំរីនេះក៏ងាប់ ហើយខ្ញុំបានយកវាទៅកប់ ប៉ុន្ដែអ្នកស្រុកថា ឱ្យរង់ចាំមន្ដ្រីរាជការមកពិនិត្យសិន។
ដោយ ៖ សីហាប្រភព ៖ k14