ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានចិន wotshappening កាលពីពេលថ្មីៗនេះ បានអោយដឹងថា បុរសចិត្តខ្លាំងម្នាក់ត្រូវបានរកអោយឃើញថា បានវាយទៅលើគិលានុបដ្ឋា ៣ នាក់ ខណៈពេលដែលពួកព្យាបាលកូនប្រុសរបស់គាត់មិនជា។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍មួយនេះ ត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្តិភាព នៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងក្រុង Kunming ប្រទេសចិន ។ លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា ឪពុកចិត្តសឿងរូបនេះ បាននាំកូនប្រុសរបស់ខ្លួនមកព្យាបាលជម្ងឺគ្រុនក្តៅ នៅក្នុងមន្ទីរពេទ្យមួយនេះ លុះក្រោយមក កាលដែលដឹងថា វេជ្ជបណ្ឌិតមើលកូនប្រុសខ្លួនមិនជា ស្រាប់តែមានចិត្តខឹង នឺងទាស់សម្តីជាមួយគេលានុបដ្ឋា រហូតឈានទៅដល់ការប្រើអំពើហិង្សាទៀតផង។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់សន្តិសុខនៃមន្ទីរពេទ្យមួយនេះផងដែរ ស្របពេលដែលអត្តសញ្ញាណឪពុក ដែលជាបុរសចិត្តសឿងរូបនេះ មិនទាន់ត្រូវបានបញ្ជាក់អះអាងអោយបានស្គាល់នៅឡើយទេ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមយ៉ាងណានៅពេលនោះ សូមតាមដានទស្សនានូវវីដេខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ wotshappening