(ចិន)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ខណៈដែលមហាសេដ្ឋីរបស់ចិន លោក Jack Ma បានប្រកាស​នៅក្នុងកិច្ចប្រជុំ G20 នាពេលថ្មីៗនេះថា លោកបាន​សម្រេចចិត្តទិញ​ជំនួញ របស់ KFC ទាំងអស់នៅក្នុងប្រទេសចិន ដើម្បីយកមកគ្រប់គ្រងតែម្ដង។

លោក Jack Ma បានរំឭកដល់​ពីអតីតកាលរបស់ខ្លួនថា កាលពីលោកនៅក្រ លោកបានទៅសុំ​ទៅសុំធ្វើការ នៅហាង KFC ប៉ុន្មាន​ដងហើយ ប៉ុន្តែអត់មាននរណាឲ្យគាត់ធ្វើការទេ​។ ថ្ងៃនេះ គាត់​បាន​សម្រេចចិត្ត ទិញជំនួញហាង KFC នៅចិនទាំងមូលតែម្តង មកគ្រប់គ្រង។ មហាសេដ្ឋីលំដាប់កំពូលនៅចិន លោក Jack Ma បានថ្លែងក្នុងកិច្ចប្រជុំ​ G20 ថា «សង្រ្គាមនឹងចាប់ផ្តើម ពេលជំនួញលែងមានសកម្មភាព» ​(Wars start when trade stops)។

សូមបញ្ជាក់ថា នៅពេលដែល​មហាសេដ្ឋីប្រព័ន្ធបច្ចេកវិទ្យា និងជាម្ចាស់ក្រុមហ៊ុន Alibaba របស់ប្រទេសចិន លោក Jack Ma បានចាប់ផ្តើម ទិញជំនួញក្រុមហ៊ុន KFC មកគ្រប់គ្រង ​​ ក្រុមហ៊ុននេះ នឹងក្លាយបុត្រសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Alibaba Ant ​និងជាផ្នែកមួយនៃម្ចាស់ KFC នៅទូទាំងប្រទេសចិន​៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង