ឧទ្ធម្ភាគចក្រយោធារបស់ចិនមួយគ្រឿង បានធ្លាក់ចំផ្ទះរបស់ប្រជាជន កាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី ៤ធ្នូ នៅក្រុង Shantou ខេត្រ Guangdong ប្រទេសចិន បណ្ដាលឱ្យមានមនុស្សរងរបួសយ៉ាងហោច ៣នាក់ ចំណែកអ្នកបើកបរ និងអ្នកជិះនៅលើឧទ្ធម្ភាគចក្រនោះ បានលោតចេញដោយចត្រយោងមុនពេលឧទ្ធម្ភាគចក្រនេះធ្លាក់ដល់ដី។

ព័ត៌មានស្ដីពីគ្រោះថ្នាក់យន្ដហោះខាងលើនេះ ត្រូវបានទូរទស្សន៍ CCTV និងទំព័រ Sina ចេញផ្សាយភ្លាមៗ ខណៈដែលរូបថតនៃកន្លែងកើតហេតុ ត្រូវបានអ្នកប្រើប្រាស់អ៊ីនធើរណែត ចែករំលែក នៅលើបណ្ដាញសង្គម Weibo ។
width=350យោងតាមប្រភពខាងលើ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជា ៩ព្រឹក ថ្ងៃទី ៤ធ្នូ (ម៉ោងក្នុងស្រុក) មានឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានធ្លាក់នៅចំកណ្ដាលខណ្ឌ Jinping ក្រុង Shantou ខេត្រ Guangdong ។ នៅពេលធ្លាក់ចុះ ឧទ្ធម្ភាគចក្រនេះបានបុកទៅលើផ្ទះមួយខ្នង បណ្ដាលឱ្យផ្ទុះឆេះ និងមានផ្សែងខ្មៅងឹតមេឃ។
width=361បន្ទាប់ពីករណីនេះកើតឡើង កងកម្លាំងនគរបាល យោធា និងអ្នកពន្លត់អគ្គិភ័យក្នុងតំបន់ បាន
បិទផ្លូវនានាដែលនៅក្បែរកន្លែងកើតហេតុ ធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ បច្ចុប្បន្នព័ត៌មានស្ដីពីចំនួនអ្នកស្លាប់ និងរបួស មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕
ដោយ ៖ សីហាប្រភប ៖ DT