ព័ត៌មានអន្តរជាតិ ៖  កងកម្លាំងយោធាដែនទឹកចិន និងរុស្ស៊ី   បានចាកចេញពី Vladivostokកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដោយឆ្ពោះទៅដល់ សមុទ្រជប៉ុន  (Sea of Japan) ជាទីកន្លែងដែលប្រទេសមហាអំណាចទាំងពីរនេះ បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត រួមគ្នា​ Joint Sea 2013     ខណៈពេលដែលវាគឺជាសមយុទ្ធយោធាមួយ  សឹងតែមិនធ្លាប់មានពីមុនមកនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Chinadaily

width=438

គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធាបាញ់គ្រាប់ពិត រួមគ្នាលើកនេះ ត្រូវបានអ្នកវិភាគគូសបញ្ជាក់អោយដឹងថា​ ចិន និងរុស្ស៊ី ពិតជាមានទំនាក់ទំនងល្អជាមួយគ្នា ខណៈទំនុកចិត្តនៅតែមានខ្ពស់ សម្រាប់ប្រជាជាតិប្រទេសទាំងពីរនេះ។

width=435

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា កងកម្លាំងយោធារបស់ប្រទេសចិន គឺស្ថិតនៅក្រោមការគ្រប់គ្រង ក៏ដូចជា បញ្ជារបស់លោក  Ding Yiping មេបញ្ជាការរងនៃកងកំលាំងនាវាកងទ័ពរំដោះប្រជាជនចិន ( Chinese People's Liberation Army) ។

width=433

មេបញ្ជាការរងរូបនេះ  បានអះអាងអោយដឹងថា  សម្រាប់លំហាត់ហ្វឹកហ្វើន ក៏ដូចជាសមយុទ្ធយោធាលើកនេះ សកម្មភាពយោធាជាច្រើននឹងត្រូវបានធ្វើឡើងក្នុងនោះ រួមមានដូចជា ៖  ប្រតិបតិ្តការប្រឆាំង  កប៉ាល់មុជទឹក  ក៏ដូចជា  កប៉ាល់ធំ ,  ការការពារដែនអាកាសសមុទ្រ និងប្រតិបត្តិការរុករក ក៏ដូចជាជួយសង្គ្រោះជាបន្ទាន់ដែនសមុទ្រផងដែរ៕

width=433

width=432

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily