ក្រុមហង្សក្រហម (Liverpool) នឹងមានឧកាសឈ្នះពានជាលើកដំបូង ក្រោមការគ្រប់គ្រងរបស់លោក Klopp នៅពេលដែលជួបជាមួយនឹងមាន់ខ្នាយដែក (Tottenham Hotspur) ក្នុងជំនួបការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ក្នុងទឹកដីម៉ាទ្រីត (Madrid) នៅថ្ងៃសៅរ៍។

/

អ្នកចាត់ការរបស់ក្រុមមាន់ខ្នាយដែក (Tottenham Hotspur) លោក Mauricio Pochettino មិនយល់ស្របនឹងលោក Klopp នោះទេ ដោយនិយាយថា អ្នកចាត់ការសញ្ជាតិ អាលឺម៉ង់ របស់ក្រុមហង្សក្រហម មិនគួរវិនិច្ឆ័យថាក្រុមរបស់គាត់ចាញ់ទាំងពីរលើកនោះទេ។

លោក Klopp បាននិយាយថា​ គាត់ដឹងថាហេតុអ្វីបានជាគាត់វិនិច្ឆ័យព្រោះផ្អែកទៅលើពាន  ខណៈពេលដែលអ្នកចាត់ការទូទៅរបស់ មាន់ខ្នាយដែក​ លោក Pochettino​ ក៏យល់ស្របដែរនោះ។ គាត់បាននិយាយក្នុងព័ត៌មានរបស់ The Guardian ថា “ខ្ញុំគិតថា លោក Poch និយាយត្រូវ ប៉ុន្តែវាមិនសំខាន់អ្វីនោះទេ”។

“តាមពិតទៅអ្នកទស្សនាទេតើ ដែលមានសិទ្ឋិវិនិច្ឆ័យលើពួកយើង ថាតើពួកយើងឈ្នះ ឬចាញ់។ “ប្រសិនបើក្រឡេកមើលទៅអតីតកាល កាលពី ២០ឆ្នាំមុន ហើយគ្មានអ្នកណាម្នាក់និយាយអំពីរដូវកាលដ៏អស្ចារ្យរបស់យើងទេ លើកលេងតែមានក្រុមផ្សេងទៀតប្រកួត បាន៩៧ ពិន្ទុ ប៉ុន្តែចំពោះខ្ញុំ ក្នុងនាមជាមនុស្សម្នាក់  ខ្ញុំនៅតែនិយាយពីវាជារៀងរហូត។

“ប្រហែលនោះ គឺជាអ្វីដែលលោក Poch ចូលចិត្តដូចគ្នា​ ប៉ុន្តែអុ្នកទស្សនាគឺបែបនេះ ហើយពួកយើងត្រូវតែទទួលស្គាល់។ សម្រាប់ការវិនិច្ឆ័យទៅលើគ្រូបង្វឹក គឺជារឿងដ៏ល្ងីល្ងើមួយ ពីព្រោះពួកយើងបានដឹងហើយថា ពួកយើងស្ថិតក្នុងកាលៈទេសៈផ្សេងគ្នា។ ​ ពួកយើងមានក្រុមផ្សេងគ្នា និងមានក្លឹបផ្សេងគ្នា ពួកយើងត្រូវតែ តស៊ូនឹងប្រកួតជាមួយក្រុមផ្សេងៗ។”

លោក Klopp បានចាញ់វគ្គផ្ដាច់ព្រ័ត្រ ៣ជាប់គ្នា តាំងតែពីពេលដែលលោក មកគ្រប់គ្រងក្រុមហង្សក្រហម ក្នុងខែ តុលា ឆ្នាំ ២០១៥ បូករួមទាំងឆ្នាំមុនផងដែរ។

ប៉ុន្តែអតីតអ្នកចាក់ការទូទៅរបស់ក្រុម Borussia Dortmund បាននិយាយថា វាមានចំណុចផ្សេងទៀតដែលត្រូវវិនិច្ឆ័យទៅលើគ្រូបង្វឹកជាជាង ទៅលើពាន។ លោក Klopp បានបន្ថែមទៀតថា៖ “គ្រូបង្វឹកមួយចំនួនធំដូចជាពួកយើង វិនិច្ឆ័យគ្នាមិនផ្អែកទៅលើពាននោះទេ ហើយវាក៏មិនមែនមកពីពួកយើងមិនឈ្នះដែរ តែពីព្រោះពួកយើងដឹងអំពីទួនាទី”។

 “ខ្ញុំមិនបាននិយាយថា អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola ខ្លាំងនោះទេ -នេះគឺជាអ្វីដែលខ្ញុំតែងគិត- ពីព្រោះគាត់ទើបតែលើកពាន Premier League”៕

 

ប្រែសម្រួល៖ ស៊ីថា 

ប្រភព៖ fotmob