ព័ត៌មានអន្តរជាតិ ៖​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ​ បានបញ្ជាក់អោយដឹងថា គិលានុបដ្ឋាជនជាតិស៊ុយអែតម្នាក់ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ  ស្របពេលដែលការតាមដានស៊ើបអង្កេតត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកគ្រូពេទ្យស្រីរូបនេះបានបង្ហោះរូបរបស់ខ្លួនជាមួយនឹងសាកសពចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ។

width=457

ទន្ទឹមនឹងនេះ   ប្រភពសារព័ត៌មានដដែលបានបន្ថែមថា   ការតាមដានស៊ើបអង្កេតត្រូវបានធ្វើឡើងភ្លាមៗពីសំណាក់ក្រុមមន្រ្តីមានសមត្តកិច្ចប្រចាំតំបន់ St Gallen ចម្ងាយប្រមាណជាង៨៥ គីឡូម៉ែត្រពីក្រុង Zurich។មិនត្រឹមតែប៉ុណ្ណោះ ការវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងព្រមគ្នាផងដែរ ថាតើ គិលានុបដ្ឋារូបនោះនឹងត្រូវជាប់ទោសឬក៏យ៉ាងណា។

width=456

width=456

ដោយឡែក បើនិយាយពីអត្តសញ្ញាណរបស់ជនជាប់ចោទរូបនេះវិញ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ។  គួរបញ្ជាក់ផងដែរថា  ការរិះគន់  ក៏ដូចជាការតាមដានស៊ើបអង្កេតត្រូវបានចេញប្រតិបត្តិការរបស់ខ្លួនភ្លាមៗ  បន្ទាប់ពីគិលានុបដ្ឋារូបនេះ បានបង្ហោះរូបរបស់នាងអមជាមួយនឹងសាកសពចូលទៅក្នុងទំព័រហ្វេសប៊ុក  ដោយបានបញ្ជាក់ជា Status ផងដែរថា  ទាយទៅមើល ខ្ញុំនៅរស់ឬក៏យ៉ាងណា? ៕

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល