អាមេរិក៖ បើតាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដរបស់ អង្គការណាសា និងវិស្វករនៃសាកលវិទ្យាល័យ Florida State សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា ពួកគេនឹងកែច្នៃយន្ដហោះ Supersonic ដែលមានរាងដូចសត្វបបែល អោយក្លាយទៅជាយន្ដហោះដែលលឿនបំផុតក្នុលោក។
តាមការអោយដឹង ពីលោក Ge- Cheen Zha វិស្វករនៃសាកលវិទ្យាល័យ Florida បាននិយាយថា ក្រុមអ្នកវិទ្យាសាស្រ្ដនឹងខិតខំប្រឹងប្រែង កែច្នៃ Supersonic Jet អោយក្លាយទៅជាយន្ដហោះដឹកអ្នកដំណើរយ៉ាងមានប្រសិទ្ធិភាពបំផុត។ លើសពីនេះ វាក៏ជាយន្ដហោះដែលមានលឿនបំផុតក្នុងពិភពលោកដែរ ពោលគឺ ពេលបច្ចុប្បន្ននេះ ការធ្វើដំណើរពី ញូវយ៉កទៅតូក្យូ គឺចំណាយពេល ១៥ម៉ោង តែនៅដែលពេលមាន Supersonic Jet គឺចំណាយពេលត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ដថា ការសាកល្បងកែច្នែ យន្ដហោះ Supersonic គឺត្រូវចំណាយពេលច្រើនឆ្នាំទៀត ជាពិសេសគឹត្រូវចំណាយទឹកបា្រក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពោលក្នុងយន្ដហោះមួយក៏ត្រូវចំណាយ ១០០, ០០០ ដុល្លារដែរ (តម្លៃកែច្នៃ)៕
ដោយ៖ រក្សាប្រភព៖ Yahoo