ថ្មីៗនេះ Wall Street Journal (WSJ) បាននាំពាក្យពីប្រភពលាក់ឈ្មោះមួយ ឲ្យដឹងថា Apple កំពុងតែចាប់ផ្តើមសកម្មភាព ក្នុងការដាក់ដំណើរការផលិតស្មាតហ្វូនជំនាន់បន្ទាប់របស់ iPhone 5 ដែលនឹងធ្វើឡើងក្នុងរយះពេល ពីរបីខែខាងមុខនេះ ពោលគឺនៅត្រីមាសទី II ឆ្នាំ ២០១៣ នេះ។

គេហទំព័រនេះ​ក៏បានឲ្យដឹងថា លទ្ធផលច្រើនដែល Apple នឹងណែនាំជាផ្លូវការ iPhone 5s ភ្លាមនៅក្នុងរដូវវិស្សមកាលឆ្នាំនេះ នឹងដាក់លក់នៅលើទីផ្សារ មិនយូរប៉ុន្មានក្រោយពីថ្ងៃបង្ហាញខ្លួន។បើនិយាយពីការរចនាម៉ូត WSJ មិនបានឲ្យដឹងអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា រូបរាងនិងទំហំអេក្រង់របស់ iPhone 5s គឺដូចទៅនឹង iPhone 5 បច្ចុប្បន្ន។ ជាក់ស្តែង បើរឿងនេះជាការពិត នោះ iPhone 5s នឹងមានការអាប់ហ្គ្រេតតែនៅលើ Harware ដូចជា អាប់ហ្រ្គេត CPU កាមេរ៉ារឺអាចថែម កម្មវិធីថ្មីៗមួយចំនួនប៉ុណ្ណោះ។

/ ក្រៅពីនេះ ប្រភពព័ត៌មាននេះ ក៏បានបង្ហោះព័ត៌មានស្តីពី iPhone តំលៃថោកអេក្រង់ 4 មានពណ៌ច្រើនសំរាប់ជ្រើសរើស ក៏កំពុងត្រូវបាន Apple ធ្វើការស្រាវជ្រាវ។ ប៉ុន្តែ WSJ មិនប្រាកដប៉ុន្មានទេពីព័ត៌មាននេះ និងបាននិយាយថា នៅមិនទាន់ដឹងច្បាស់ពីផែនការខាងមុខរបស់ Apple ស្តីពី iPhone តំលៃថោកនេះឡើយ។

អ្នកនាំពាក្យរបស់ Apple បានធ្វើការបដិសេធ មិនផ្តល់បទសម្ភាសន៍ស្តីពីព័ត៌មានខាងលើនេះ៕

ដោយ៖ សិលាប្រភព៖ TTE