បុរសចំណាស់ Walter Samaszko អាយុ ៦៩ ឆ្នាំបានស្លាប់ដោយសារជម្ងឺគាំងបេះដូងកាលពីខែមុនដោយបានបន្សល់ទុកប្រាក់ចំនួន ២០០ ដុល្លាអាមេរិក នៅក្នុងគណនីធនាគាររបស់គាត់។បើតាមមើលទៅគាត់ម្នាក់នេះគឺជាមនុស្សក្រីក្រម្នាក់ ដែលរស់នៅតែឯងប៉ុន្តែអ្វីដែលគេបានរកឃើញនៅក្នុងផ្ទះរបស់គាត់នោះគឺមិនមែនដូចជាការគិតនោះទេ។
ព័ត៌មានមួយនេះត្រូវបានល្បីពេញសារព័ត៌មាន Los Angeles Times ដោយគេបានរកឃើញមាសសុទ្ធទាំងដុំៗ នៅក្នុងផ្ទះរបស់បុរសចាស់ដែលបានស្លាប់នេះ ដែលមានតម្លៃសរុបជាង ៧ លានដុល្លាអាមេរិក។ បុរសម្នាក់នេះគឺជាអ្នកជិតខាងរបស់គេគ្រប់គ្នាដែលគេដឹងថា គាត់បានរស់នៅក្នុងផ្ទះនេះមកតាំងពីឆ្នាំ ១៩៦០ មកម្លះដោយលោកបានរស់នៅជាមួយម្ដាយរបស់លោករហូតដល់ម្ដាយលោកចែកឋានទៅនាឆ្នាំ ១៩៩២។
មាសទាំងអស់នេះត្រូវបានរកឃើញដោយកម្មករសម្អាតផ្ទះក្រោយពេលគាត់ស្លាប់បានមួយខែគឺនៅពេលដែលគេមកសម្អាតផ្ទះនេះទុកដាក់លក់ ហើយគេបានរកឃើញមាសដុំ និងកាក់មាសជាច្រើន មានទាំងកាក់មាសសល់ពីសម័យ ១៨០០ ជាងមកម្លះ សរុបទៅមានតម្លៃជា ៧ លានដុល្លាមាសទាំងអស់នេះនឹងត្រូវបានប្រគល់អោយសាច់ញាតិជិតបំផុតរបស់ម្ចាស់ទ្រព្យតាមដែលរដ្ឋអាចរកបាន ហើយគេបានរកឃើញនារីម្នាក់ជាជីដូនមួយនឹង ម្ចាស់ទ្រព្យដែលសព្វថ្ងៃកំពុងរស់នៅSan Rafael រដ្ឋ California ដែលប៉ូលីសបានរកឃើញតាមរយៈបញ្ជីឈ្មោះសាច់ញាតិដែលបានមកចូលរួមបុណ្យសព្វរបស់ម្ដាយរបស់ ម្ចាស់ទ្រព្យកាលពី ២០ ឆ្នាំមុន។នៅរស់អាចរកទ្រព្យមកបាន គឺដើម្បីចាយប៉ុន្តែស្លាប់ទៅហើយមិនអាចយកទ្រព្យទៅជាមួយបានឡើយ៕
ដោយ៖ ម៉ូកាប្រភពពី៖ Skynew