SCH-2013 គឺជា smartphone ដែលមានការរចនាម៉ូដពិសេស បន្ទាប់ពី Version SCH-W999ត្រូវបាន Samsung បង្ហាញខ្លួនកាលពីឆ្នាំមុន។ ប៉ុន្តែ model ថ្មីនេះមានរូបសណ្ឋានខ្ពស់ជាងគឺបំពាក់ដោយ CPU Exynos 4x ល្បឿន 1,4 GHz, RAM 2 GB, មេម៉ូរីក្នុង 16 GB ជាមួយនឹងរន្ធដែលអាចបន្ថែមមេម៉ូរីក្រៅបានដល់ 64 GB។

Samsung SCH-2013 វាក៏ប្រហាក់ប្រហែលនឹង Galaxy S III ពោលប្រើ Android 4.0 ជាមួយ TouchWiz, camera ក្រោយ 8 megapixel, camera មុខ 1,9 megapixel, ថ្មទំហំ 1850 mAh។ជាក់ស្តែង ចំនុចលេចធ្លោជាងនេះរបស់ SCH-2013 គឺប្រើប្រាស់បានស៊ីមពីរថែមទៀត។

/

រចនាម៉ូដបើកបិទដូចគំរូទូរស័ព្ទធម្មតា ប៉ុន្តែស្មាតហ្វូនរបស់ Samsung មានអេក្រង់ Touch ដល់ទៅពីរទំហំ 3,7 inch ជាមួយបច្ចេកវិទ្យា Super AMOLED កំរិតពន្លឺ 800 x 480 pixel ភ្ជាប់នៅអេក្រង់ទាំងពីរតែម្តង។ ចំនុចគួរឲ្យចាប់អារម្មណ៍មួយគឺ​ Samsung ដាក់លក់ស្មាតហ្វូនអេក្រង់ពីរ SCH-W2013 តែនៅប្រទេសចិនប៉ុណ្ណោះ ហើយតំលៃរបស់ស្មាតហ្វូននេះក៏មិនថោកដែរ គឺនៅចន្លោះពី 2900 ដល់ 3210 USD ៕

/

/

/

ដោយ៖ សិលាប្រភព៖ VE