បង្ហាញខ្លួនកាលពីឆ្នាំ ២០១០ តារាបង្ហាញម៉ូដ Ana Amemiya ត្រូវបានគេស្គាល់ច្រើនដោយសាររហ័សនាម ពាក់កណ្ដាលមនុស្ស ពាក់កណ្ដាលតុក្ដា។
បើទោះជាស្ថិតក្នុងពេលឡើងសំដែងលើឆាក ឬថតរូប តារាបង្ហាញម៉ូដ Ana Amemiya តែងតែពាក់ស្រោមមុខរបស់ខ្លួនជានិច្ច។
width=437
បន្ទាប់ពីបានបាត់មុខរយៈពេលជាងមួយឆ្នាំ ថ្មីៗនេះ តារាបង្ហាញម៉ូដ អាយុ ២២ឆ្នាំ រូបនេះ បានចាប់ផ្ដើមលេចមុខឡើងវិញ ដោយបានបង្ហោះរូបថតដូចទៅនឹងរហ័សនាមរបស់ខ្លួន នៅលើទំព័រប្លក់ឯកជន។
/
Ana Amemiya បន្ដធ្វើអោយអ្នកលេងអ៊ីនធើរណែតនៅជប៉ុន មានការចាប់អារម្មណ៍ ជាមួយនឹងរូបថតសិចស៊ី ពាក់កណ្ដាលមនុស្ស ពាក់កណ្ដាលតុក្ដា ហើយមនុស្សជាច្រើនកាន់តែភ្ញាក់ផ្អើល នៅពេលដែលនាងនឹងក្លាយជាអ្នកតំណាងរបស់ហ្គេម Venus Fantasia៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14